ចំលងធម៌នេះបានតម្រូវឱ្យអ្នកក្លាយជាអ្នកបួសនិងសមាទានសីលទាំងប្រាំ
- សិក្ខាបទបាណា: បានកើនដើម្បីជាការរំលឹកយើង កុំប្រើនូវកំលាំងមិនធ្វើឲ្យអន្តរាយដល់ជីវិតសត្វសូម្បីតែជីវិតសត្វតូចមួយដូចជា ស្រមោច ចង្រិតនិងសត្វល្អិតផ្សេងៗឯទៀត។ យើងក៏មិនត្រូវសម្លាប់ ការកាប់សម្លាប់ដោយផ្ទាល់ខ្លួនឬមិនផ្ទាល់ក៏ដោយក៍សុទ្ធតែមានទោសដូចតែគ្នា យើងត្រូវការអធ្យាស្រ័យល្អ ចំពោះសត្វទៅដោយក្តីមេត្តារបស់យើង
- មិននិយាយកុហក់ ( មុសា ): យើងត្រូចគោរពនូវពាក្យសច្ចៈមិនមុសាចំពោះអ្នកដ៍ទៃ និង ស្មោះត្រង់ចំពោះខ្លួនឯង យើងមិនអាចនិយាយកុហកនៅក្រោមរូបភាពទាំងអស់ ពីព្រោះពាក្យមុសាមិនល្អចំពោះយើង។
- ជៀសពីតណ្ហាទាំងឡាយ ( កម្មេ ): ចៀសឲ្យផុតនូវតំរេកដែលវាពុះកញ្ចោ្រលឡើងក្នុងចិត្តរបស់យើងត្រូវតែស្មោះត្រង់និងគ្នារវាងប្តីមួយនិងប្រពន្ធមួយ គឺមិនត្រូវទុកឲ្យចិត្តអណ្តែតអណ្តូងរវើរវាយកើតឡើង គឺសូម្បីតែនៅក្នុងគំនិតតែតិចតួចក៏ដោយ។
- ជៀសពីការលួចប្លន់ ( អនិនាទា ) : យើងគួរមានរបស់អ្វីៗយើងប្រើប្រាសរបស់នោះធ្វើជាពលរដ្ធល្អ ចូរកុំយកអ្វីដែលជារបស់គេ កាលដែលយើងនិយាយច្រើនពេកវាក៍ជាការលួចពេលវេលាគេដែរ។ ជួនកាលយើងនិយាយច្រើន យើងបានភ្លេចពេលពេលវេលាសមាធិនោះក៍វាជាការលួចពេលរបស់ខ្លួនឯង សិក្ខាមបទនេះបង្រៀនយើងឲ្យចេះព្រមល្មមជាមួយអ្វីដែលយើងកំពុងមាន…………….។
- ជៀសពីគ្រឿងស្រវឹង ( សុរា ) : បើផឹកស្រាធ្វើអោយខួរក្បាលយើងមិនភ្លឺថ្លា និងអន់បញ្ញា យើងគួរចៀសសវាងមិនប្រើប្រាស់និងបរិភោគរាល់ជាតិស្រវឹងតួយ៉ាងដូចជាគ្រឿងញៀន កញ្ឆាស្រាបៀនិងបណ្តាជាតិស្រវឹងផ្សេងៗ។
បុគ្គលដែលពិតជាចង់បួសដោយស្មោះត្រង់ គឺត្រូវតែកាន់អោយជាប់លើមាគា៍បួសបដិបត្តិយ៉ាងឆាប់រហ័ស។