ព្រះធម្មាចារ្យ រូម៉ា បានប្រសូត្រក្នុងគ្រួសារមួយកាន់ព្រះពុទ្ធសាសនា។ ក្នុងអំឡុងពេលប្រវត្តិព្រះធម្មាចារ្យដ៍ជូចត់របស់ប្រទេសជាតិ។ មាតាបិតារបស់ព្រះអង្គជាប្រជាកសិករ មានអំណត់អត់ធន់ឧស្សាហ៍ព្យាយាម ក៍ប៉ុន្តែទោះជាយ៉ាងណាក៍គ្រាន់តែធ្វើដើម្បីឆ្លងឲ្យផុតសម័យដែលមានមហន្តរាយតែប៉ុណ្ណោះ ទោះបីជាយ៉ាងណាក៍ដោយតែគ្រួសារនៅតែរក្សាបានទម្លាប់ប្រពៃណីដូនតា ការថែរក្សាទូន្មានប្រៀនប្រដៅកូនចៅកើតជាមនុស្ស។
អ្នកមានគុណទាំងទ្វេររបស់ព្រះអង្គមានឥទិ្ធពលយ៉ាងធំចំពោះព្រះអង្គពិសេសគឺជីតាខាងម្តាយគាត់ក៍ជាអ្នកបួសរៀន ហើយថែមទាំងបានថែរក្សាយ៉ាងខ្ចប់ខ្ចួនចំពោះពុទ្ធឱវាទនិងជាគ្រូគុណនិយមយ៉ាងពូកែ មានចិត្តសប្បុរសជានិច្ច គាត់បានឲ្យព្រះអង្គមេរៀនដំបូងគឺក្តីក្លាហានមេតា្តធម៌និងមនុស្សធម៌ មុនពេលគាត់លាចាកលោកទៅគាត់បានផ្តែផ្តាំមកូនចៅ ថែរក្សាអ្វីដែលមួយជីវិតគាត់បានយកចិត្តទុកដាក់ការពារកូនចៅ។ព្រះអង្គមិនដែលភ្លេចទេពាក្យដែលបានផ្តែលផ្តាំរបស់ជីតា។ ព្រះអង្គនិងសំរេចចិត្តថែរក្សារហូតមកដល់បច្ចុប្បន្ននេះ។ កូនចៅតែងតែបដិបត្តិលំអានរបស់គាត់និងរស់នៅក្នុងភាពថ្លៃថ្នូរចេះស្រលាញ់រាប់រកគ្នាគោរពបូជាចំពោះសាសនាជានិច្ច កាលនៅពីកុមារភាពព្រះអង្គត្រូវបានឃើញច្បាស់និងភ្នែកចំពោះប្រជាពលរដ្ឋខ្លួនឯងដែលត្រូវគេប្រហាជីវិតយ៉ាងសោកសង្រេង ក្នុងភ្លើងសង្គ្រាម រាល់គ្រោះថ្នាក់ដែលសង្កត់មិនអាចមានលទ្ធភាពទប់ស្កាត់បានឡើយ ហេតុដូច្នេះបានធ្វើឲ្យអារម្មណ៍ព្រះអង្គមានវិបតិ្ត វិបត្តិដ៍ក្តៅរងំនេះវាបានធ្វើឲ្យព្រះអង្គក្លាយជាក្មេងម្នាក់ដែលមានចិត្តស្ងប់ស្ងៀម និងលាក់ពួនក្នុងចិត្តនូវរឿងទុក្ខសោករបស់ព្រះអង្គ ជានិច្ចជាកាលទោះបីជាយ៉ាងនេះក៍ដោយ មិត្តក្រុមគ្រួសារ លោកគ្រូអ្នកគ្រូនិងបងប្អូនតែងតែមានក្តីស្រលាញ់អាណិតចំពោះព្រះអង្គ។ព្រះអង្គជាក្មេងម្នាក់ដែលមានចិត្តស្លូតបូតមានចិត្តចេះអាណិតអាសូរដល់មនុស្សគ្រប់គ្នានិងតែងតែជួយដោះស្រាយទុក្ខធុរះធ្ងន់ស្រាលដល់អ្នកដល់អ្នកដ៍ទៃព្រះអង្គមានមិត្តជិតស្និតម្នាក់តាំងពីក្មេងតូច នោះគឺជាបងស្រីរបស់ព្រះអង្គ គាត់មានអាយុច្រើនជាងព្រះអង្គតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ គាត់តែងតែលួងលោមប្អូនប្រុស ពេលប្អូនប្រុសមានទុក្ខព្រួយហើយត្រូវបានព្រះអង្គចោទសួរជានិច្ចថា: យើងជាអ្នកណា? មកពីណា? ហេតុម្តេចបានជាមិនចេះស្រលាញ់គ្នា? រាប់អានគ្នា? សត្វលោកកើតនៅក្នុងភពនេះហើយត្រូវវិនាសទៅវិញ តើនិងត្រូវទៅទីណា? បញ្ហាដ៍ធំធេងពេកបើប្រៀបទៅនឹងបញ្ញារបស់កុមារភាព។ ក្នុងជន្មាយុ 12 ឆ្នាំព្រះគ្រូធម្មាចារ្យ រូម៉ា បានចាកចេញពីប្រទេសកំណើតចេញទៅរស់នៅឯសហរដ្ធអាមេរិក លើកប៉ាលដែលឆ្លងកាត់មហាសាគរដ៍ធំធេងនោះជាជើងកប៉ាលមួយដែលមានវិបត្តិយ៉ាងទារុណកម្ម កែវភ្នែកដ៍ក្មេងខ្ចីរបស់ព្រះអង្គបានពើបប្រទះទៅនិងអំពើសំលាប់ប្លន់សម្លាប់មនុស្សយ៉ាងឃោឃៅ – នៅពេលជួបក្តីរន្ធត់នេះ គ្មានផ្លូវណាដើម្បីរត់គេចបានឡើយ។ មនុស្សម្នាក់ដែលសេសសល់លើនៅលើកប៉ាលទាំងប៉ុន្មានក៍បានបួងសួងដល់ព្រះពុទ្ធគ្រប់ៗគ្នា ដើម្បីឲ្យព្រះអង្គជួយថែរក្សាដោយក្តីភ័យខ្លាចខ្លាំងពេក។ បំពង់ករបស់ព្រះអង្គស្ងួតខះក្នុងពេលនោះព្រះអង្គបានដួលសន្លប់បាត់ស្មារតីទៅនៅក្នុង គឺក្នុងខណះដែលបួងសួងយ៉ាងពិបាកអួលអាក់ នោះក្នុងសុបិនព្រះអង្គបានជួបព្រះម៉ែគ័ងស៊ីអ៊ីម មានឆពណ្ណរង្សីភ្លឺចែងចាំងចុះមកពីអាកាសមកលួងលោមព្រះអង្គ អោយព្រះអង្គផឹកទឹកអម្រិត-លុះពេលដឹងខ្លួនឡើងវិញ ព្រះអង្គហាក់ដូចជាបានទទួលបាននូវក្តីមេត្តាយ៉ាងជន់ជោរនោះរហូតដល់កប៉ាលចូលចតក្នុងកំពង់ផែវាពិតជាអស្ចារ្យខ្លាំងណាស់វាមានអារម្មណ៍ថាឈឺកនឹងអស់ស្រែកទឹកទៀត – មិនទាន់ផុតពីក្តីរីករាយផង សេចក្តីទុក្ខសោកក៍បានញាំញីលើចិត្តព្រះអង្គសាជាថ្មីទៀត គឺពេលសន្លប់នៅលើកប៉ាលនោះ។ បងស្រីរបស់ព្រះអង្គក៍បានរងគ្រោះដល់បាត់បង់ជីវិត គឺជាអ្នកដែលព្រះអង្គស្រឡាញ់បំផុត។
បេះដូងនៅក្មេងខ្ចីវាមិនសមនិងទ្រាំទ្រវិបត្តិដ៍ធំធេងនេះដលបច្ចុប្បន្នកាល ព្រះអង្គនូវតែនឹកឃើញនូវគ្រាដែលបេះដូងមានវិបត្តិដ៍អួលអាក់នេះ – ហើយក៍ព្រះអង្គសច្ចាថាហូបបួសជារាងរហូតទៅគោរពប្រតិបត្តិតាមមាគ៌ារំដោះទុក្ខព្រះសម្មាសម្ពុទ្ធ – ការប្តេជ្ញាដ៍ខ្លាំងនេះ វាបានផុសផុលនូវក្នុងដួងចិត្តរបស់ព្រះអង្គ តាំងពីពេលនោះមក។ ពេលកំពុងរស់នៅលើទឹកដីសហរដ្ធអាមេរិក ដែលជាទឹកដីមានសេរីភាពនិងអារ្យធម៌ខ្ពស់ព្រះអង្គបានក្រេបជញ្ចក់នូវ ឃឿនសិក្សាពេញលេញ មធ្យោបាយសំភារះដ៍បរិបូណ៏នឹងបានក្តីអាណិតស្រឡាញ់ដូចជាក្មេងដ៍ទៃដែរ – ប៉ុន្តែបេះដូងដែលរងរបួសរបស់ព្រះអង្គកាលនៅពីកុមារភាព គឺបានធ្វើឲ្យព្រះអង្គនឹកឃើញថា: មានភាពកំព្រារងារនិងឯកអារម្មណ៍ទាំងនេះ បានបញ្ចាំងអោយឃើញច្បាស់ក្នុងកំណាព្យដែលព្រះអង្គតែងនៅអំឡុងពេលនោះ
អ្នកម្តាយអើយតើលោកដឹងទេ? ចិត្តកូនតែងតែមានចិត្តអាណិតស្រលាញ់ដល់ ប្រជាជាតិនៃយើង
សេចក្តីទុក្ខសោកក្នុងវាលវដ្តសង្សារ ដែលមិនអាចនិងគេចផុត
មិនដឹងថាទៅទីណា?
ស្លាប់យ៉ាងអណោច នៅលើមហាសមុទ្រយ៉ាងជ្រាលជ្រៅ
ដោយក្តីកតញ្ញូ កូនត្រូវឃ្លាតចាកពីអ្នកម្តាយ
នៅឯសាលាមធ្យមសិក្សានារដ្ឋម៉ាសាស៊ូសេត គឺព្រះអង្គតែងតែសរសេរជាកាសែតថា ( ណែនាំអោយមនុស្សលោកចេះបរិភោគអាហារបួស ) ( រកមាគ៌ាសេរីភាពនៅក្នុងបណ្តាកាសែតមួយចំនួនទៀតនៅក្នុងកំណាព្យខ្លះទៀតសរសេរជាអត្ថបទហូបសាបនិងទ្រឹស្តីបួសរៀនធ្វើឲ្យបណ្តាលលោកគ្រូអ្នកគ្រូ និង មិត្តភ័ក្តិក្នុងសាលាចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះក្នុងសាលាមួយទាំងមូល គឺមានតែព្រះអង្គទេដែលមានអាយុតិចជាងគេ ហើយហូបអាហារបួសជានិច្ច-មានចិត្តមេត្តាធម៌ករុណានិងស្មោះត្រង់ជាងក្មេងដ៍ទៃទៀត គឺនៅក្នុងថ្ងៃសម្រាកនាចុងសប្តាហ៍ព្រះអង្គតែងតែធ្វើពលកម្មនៅនាវត្តមួយដែលនៅជិតនោះលោកគ្រូអ្នកគ្រូ និងមិត្តភ័ក្តិក្នុងសាលា និង ពុទ្ធបវិស័ទនៅវត្តនោះតែងតែចូលចិត្តអាណិតស្រលាញ់ព្រះអង្គជានិច្ចដោយបានឃើញព្រះអង្គខំព្យាយាមធ្វើការងារមានចិត្តអត់ធ្មត់និងមានអត្តចរិកដ៍ប្លែកមួយ ទាំងអស់គ្នាតែងតែលួចហៅព្រះអង្គថាជា: ព្រះមហាសាវ័គ អ្នកមានគុណរបស់ព្រះអង្គគឺមិនអនុញ្ញាតិឲ្យហៅកូនខ្លួនឯងដូច្នេះ អារម្មណ៍របស់អ្នកម្តាយដូចជាបានប្រាប់អ្នកម្តាយថាកូននេះ និងទៅតាមសំលេងស្រែកហៅរបស់បេះដូងខ្លួនឯង។
ពេលវេលាចេះតែកន្លងទៅ ព្រះអង្គក៍តែកាន់តែចម្រើនវ័យវឌ្ឍនាការឡើងជាលំដាប់ហើយព្រះអង្គកាន់តែឃើញច្បាស់។ បើទោះបីជាទៅទីណា? លើភពផែនដីយើងនេះនិងមិនថាឡើយមានឈាមជាពូជសាសន៍ណាក៍ដោយ តែងតែមានក្តីទុក្ខព្រួយដូចៗគ្នា។ ក្នុងអត្ថបទកំណាព្យព្រះអង្គដែលនិពន្ធក្នុងគ្រានោះយើងបានឃើញច្បាស់ បើទោះបីជាជីវិតឆ្លងកាត់ទុក្ខព្រួយលំបាក និង ក្តីអស់សង្ឃឹមយ៉ាងណានិងបានប្រត័្យក្រច្បាស់ ពីការកាប់សម្លាប់រវាងគ្នាឯងយ៉ាងព្រៃផ្សៃក៍ដោយក៍ប៉ុន្តែក្នុងក្រអៅបេះដូងរបស់កុមាររូម៉ា នៅពេលមិនបានឆ្លុះបញ្ចាំងអោយឃើញទេនូវកំហឹងគុំគួននោះទេតែផ្ទុយទៅវិញមនោសញ្ចេតនារបស់កុមារមានសភាពយ៉ាងជ្រះថ្លានិងពោពេញដោយក្តីមេត្តាករុណាធម៌ ដើម្បីស្រោចស្រង់នៃជីវិតសត្វលោកក្នុងភាពជាឯកានេះ។ ដោយក្តីចេះដឹងនិងសមត្ថភាពតិចតួចរបស់វ័យកុមារ គឺនៅពេលនោះ ព្រះអង្គបានធ្វើគ្រប់នូវអ្វីៗដើម្បីជួយដល់ជីវភាពក្រីក្រលំបាកទាំងនោះ សាមីខ្លួនព្រះអង្គគឺមាននូវជីវភាពគ្រប់គ្រាន់ ប៉ុន្តែដោយក្តីអាណិតមេត្តាព្រះអង្គចង់ស្រោចស្រង់ដល់ជីវភាពក្រខ្សត់អត់ឃ្លានលំបាក ព្រះអង្គមិនចុះចាញ់ចំពោះការងារណាឡើយឲ្យតែធ្វើទៅមានកម្រៃក្រៅម៉ោងសិក្សានៅឯសាលា ព្រះអង្គបានធ្វើការងារមិនថាយប់មិនថាថ្ងៃដូចជា ដាំបន្លែ លាងដុះទុកដាក់ថែរក្សាសត្វពាហនះអោយគ្រួសារជាអ្នកធូរធារលុយកាកសន្សំបានភាគច្រើន គឺព្រះអង្គបានប្រើប្រាស់វានៅកិច្ចការដាក់ទានជួយដល់មនុស្សលោក ដែលទទួលគ្រោះថ្នាក់ដោយសារធម្មជាតិដូចជានៅហ្វីលីពីន, ហុងកុង , សឹង្ហបូរី , ថៃ , វៀតណាម ជាដើម….ល….។ នៅសល់មួយចំនួនតិចតួច ព្រះអង្គបានទុកការផ្គត់ផ្គង់ជីវិតបួសមិនចង់អោយមានអំពល់ទុក្ខដល់ក្រុមគ្រួសារដោយសេចក្តីសង្ឃឹមយ៉ាងមុតមាំថា: សេចក្តីតស៊ូអាចជួយជំរុញអោយយើងឆាប់បានឃើញច្បាស់នូវសច្ចៈធម៌ជួយអោយសត្វលោកឆាប់បានរំដោះខ្លួនរួចផុតទុក្ខ។ ដោយសារការក្រេបជញ្ចក់នូវទ្រឺស្តីរបស់សាសនាធំៗទាំងពីរគឺព្រះពុទ្ធសាសនានិងគ្រឹស្តសាសនា។ នៅក្នុងវ័យកុមារភាពព្រះអង្គមានអំណោយផ្តល់ចំពោះការសិក្សាស្រាវជ្រាវអំពីទ្រឹស្តីរបស់សាសនាទាំងពីរនេះ ព្រះអង្គបានយល់ច្បាស់ថាបណ្តាលព្រះអរហន្ត-ព្រះពុទ្ធ-ព្រះពោធិសត្វព្រះយេស៊ូសុទ្ធតែបាប្រត្យក្រច្បាស់បដិបទាមួយ និង ព្រះអង្គតែងតែទូន្មានដល់សត្ថនិករមាគា៍ដូចគ្នា នោះគឺជាបដិបទាសូរសព្ទ័សម្លេងនិងរស្មីពន្លឺ ដើម្បីជាការដង្ហើយហៅមនុស្សលោកវិលរកពិភពដើមដើម្បីជាការចងក្រង ជាធ្លុងមួយជាមួយព្រះអង្គនិងជាអមតៈធម៌គេចផុតពីក្តីកើតស្លាប់ៗ។ តើសច្ចៈធម៌ នោះនៅដល់ទីណា? ដោយបញ្ញាឈ្លាវៃគឺព្រះអង្គបានយល់ឃើញទុក្ខកិរិយា មិនអាចនាំមកនៅការត្រាសដឹងសច្ចៈធម៌នេះ បានកត់ច្បាស់ក្នុងគម្ពីរដីការទាំងឡាយតែយើងរាល់គ្នាមិនអាចរកបានឃើញនូវសេចក្តីពិតចំពោះអត្ថន័យក្នុងគម្ពីរដីការនោះទេ! គឺមានតែព្រះអង្គដែលមានបញ្ញាញាណទើបគ្រប់សម្ថតភាពដឹកនាំចង្អុលបង្ហាញយ៉ាងជាក់ច្បាស់ ដល់សត្វលោកនូវបដិបទាននោះ។ ទ្រឹស្តីរបស់សាសនាធំៗទាំងពីរនោះបានចែងទុកមកដូចជា:
យើងចង់ស្វែងរកអ្នកមានបញ្ញាណដើម្បីជួយរំដោះទុក្ខ
ឱសត្វលោកអើយ! ខ្ញុំប្តេផ្ញាចិត្តនិងរកឲ្យបាននូវព្រះសាស្តា
ក្នុងអនាគតដើម្បីគេចឲ្យផុតពីសេចក្តីទុក្ខសោក
សច្ចាថានិងប្រគល់ជូននូវអ្វីដែលយើងបានទទួលពីព្រះអង្គ
ការស្រេកឃ្លានដែលព្រះអង្គបានឆ្លុះបញ្ចាំង ក្នុងកំណាព្យទាំងប៉ុន្មានជំរុញព្រះអង្គឲ្យធ្វើដំណើឆ្ពោះទៅកាន់ភ្នំហេមពាន្ត( HIMALYA ) ជាទីស្នាក់អាស្រ័យរបស់បណ្តាលព្រះអរហន្តនិងក្រុមសិស្សពីសម័យពុទ្ធកាលនៅទីនោះ គឺព្រះអង្គបានជួបព្រះធម្មាចារ្យ ជាជនជាតិឥណ្ឌាបានបង្ហាត់បង្រៀននូវបដិបទា នូវព្រះធម៌សមាធិសូរសព្ទ័សំលេងពិតជាមានក្តីរំភើបយ៉ាងខ្លាំងដោយសាជាច្រើនឆ្នាំមកហើយនេះ បានបង់នូវក្តីហត់នឿយដើម្បីស្វះស្វែងរករៀនជាលើកដំបូងព្រះអង្គបានភពប្រសព្វនិងព្រះអង្គដោយវិធីសមាធិសូរសព្ទ័សំលេងយ៉ាងពិសិដ្ឋនេះ ក្នុងគម្ពីរបានកំណត់ជាវិធីបង្រៀនពន្យល់ក្រៅពីគម្ពីរដីការមានតែវិធីសូរសព្ទ័សំលេងមួយនេះឯងទើបមានសមត្ថភាពធ្វើឲ្យប្រត្បក្រច្បាស់នូវគម្ពីរដីការបានច្បាស់អ្វីៗ ដែលកុមាររូម៉ាតែងតែមានចម្ងល់ឥឡូវបានដោះស្រាយជាបណ្តើៗហើយ។
- យើងរាល់គ្នាជាកូនចៅរបស់ព្រះអង្គដែលមកកើតនៅឋានកណ្តាលនេះដើម្បីចង់ស្រោចស្រង់នូវបំណងនឹងពាំនាំនូវមាគ៌ាដ៍វិសេសវិសាលរបស់ព្រះអង្គ ជួយដល់ពិភពផែនដីនេះ។
- ដោយវង្វេងចូលទៅក្នុងរូបភាពដែលក្លែងបន្លំនៃខ្សែជីវិតប្រគួតប្រជែងលាភយសសំភារះ បានធ្វើឲ្យមនុស្សយើងឃ្លាតឆ្ងាយពីព្រះអង្គហើយបានភ្លេចនៅពុទ្ធិចរិត ហេតុដូច្នេះសត្វលោកតែងជួបប្រទះនូវក្តីទុក្ខវេទនា។
- មូលហេតុរបស់ក្តីទុក្ខនេះ វាមិនមែនវានៅខាងក្រៅឡើយ គឺវាបានស្ថិតនៅក្នុងខន្ធសន្តានរបស់មនុស្សលោកជាស្រេច បើចង់លះបង់ទុក្ខនោះគឺត្រូវតែសិក្សាឲ្យយល់ពីខាងក្នុងដើម្បីបានឃើញច្បាស់ ពីវិធីសូរសព្ទ័សំលេងនេះ ជាឱសថទិព្វតែមួយគត់អាចព្យាបាលជាសះស្បើយក្តីកង្វល់របស់សត្វលោកយើងនេះវានាំអោយវិញ្ញាណទៅទីឋានដទៃៗ ជាទីដែលមានតែសេចក្តីមេត្តាធម៌របស់ព្រះអង្គរបស់ព្រះពោធិសត្វ ។
- សេចក្តីមេត្តាដ៍ធំធេងបានកំចាត់បាត់បង់នូវសេចក្តីលោភលន់គំនុំគំគួនក្តីឈឺចាប់និងក្តីរន្ធត់ភ័យញ័រតក់ស្លុត សត្វលោកដែលទទួលយកបាន នៅសេចក្តីមេត្តាធម៌នោះដោយជម្រើសតែមួយគត់ ប្រតិបត្តិតាមវិធីសមាធិសូរសព្ទ័សម្លេងនេះ វាធ្វើអោយយើងរស់ក្នុងខន្ធសន្តានបានផ្លោះខ្លួនឈានតាមមាគ៌ារបស់ព្រះអង្គ ក្នុងចិត្តមានការត្រេកត្រអរយ៉ាងខ្លាំង ព្រះអង្គមិនចង់ឃ្លាតចាក់អំពីលោក ក៍ប៉ុន្តែត្រូវត្រឡប់មកគេហដ្ធានវិញដោយច្បាប់របស់ប្រទេលកំណត់ យុវជនគឺមិនអាចចាកចោលគេហដ្ធានក្រោមអាយុមិនទាន់ពេញវ័យ។ ត្រឡប់ទៅគេហដ្ធានអាមេរិកវិញព្រះអង្គត្រូវធ្វើរួចរាល់នូវកិច្ចការសិក្សានៅឯសាលាហើយ ជានិច្ចកាលគឺតែងតែអង្គុយធ្វើសមធិតាមរបៀបសូរសព្ទ័សម្លេងនេះឯង។ ក្នុងដួងចិត្តពេលស្បើយពីការនឹករលឹកដល់ព្រះគ្រូជនជាតិឥណ្ឌានោះហើយតែងតែរំពឹងថា: ក្នុងវគ្គសិក្សាក្នុងសាលាឆាប់បានចប់ដើម្បីវិលត្រឡប់ទៅជួបព្រះគ្រូវិញ។
ក្នុងវ័យអាយុមិនគ្រប់ ១៨ ឆ្នាំ ជំនះរាល់ឧបសគ្គព្រះអង្គបានឃ្លាតចាកក្រុមគ្រួសារដើម្បីបំពេញបុព្វជិត រីឯមាតាបីតាចេះតែឆ្ងល់ហេតុអ្វីបានជាកូនរបស់ខ្លួនដូចជាមិនអើពើរទៅនិងជីវភាពស្តុកស្តម្ភដែលបានទទួលពីមាតាបិតា? មិត្ត លោកគ្រូអ្នកគ្រូមិនអាចយល់បានថានិងទៅជាយ៉ាងណាឡើយ? ព្រះអង្គបន្តនូវការសិក្សាដែលប្រាកដថានិងមានអានាគតយ៉ាងត្រចះត្រចង់មានតែព្រះអង្គទេបានយល់ច្បាស់នូវមាគ៌ារបស់ព្រះអង្គដែលកំពុងធ្វើដំណើរឆ្ពោះទៅ។
ព្រះអង្គបានស្វះស្វែងគ្រប់ច្រកល្ហកផ្លោះឆ្លងយ៉ាងច្រើនជាឧបសគ្គបានសិក្សាទ្រឹស្តីនិងបួសរៀនជាមួយបណ្តាលព្រះសង្ឃដ៍ល្បីល្បាញនៅអឺរ៉ុបអាស៊ីចូលប្រឡូកក្នុងកិច្ចការធ្វើសមាធិជាមួយសាសនាឯទៀត នឹងក្រុមសមាធិដ៍ច្រើនលើលោក កាន់តែយកចិត្តទុកដាក់ក្នុងកិច្ចការបួសរៀននេះ ធ្វើឲ្យព្រះអង្គបានឆ្លងកាត់យ៉ាងច្រើននៅនិមិត្តសញ្ញា ហើយព្រះអង្គកាន់តែបានយល់ច្បាស់ប្រសិទ្ធិភាពរបស់វិធីសមាធិសូរសព្ទ័សម្លេងនេះ វាគឺជាវិធីតែមួយគត់ដែលអាចចម្លងសត្វលោកឲ្យរួចផុតពីជីវិតសំភារះនិយមវិធីនេះ។ បើផ្ទុយមកវិញវានឹងពិឃាតដល់ឬសគល់នៃសេចក្តីទុក្ខសោករបស់សត្វលោក។
ពន្លឺនៃសច្ចៈធម៌បានជ្រាបចូលដល់ ពេលណាវាកាន់តែដក់ចិត្តដិតអារម្មណ៍ដល់ទីបញ្ចប់របស់វា គឺជាពេលដែលព្រះអង្គបានឆ្លងកាត់ឧបសគ្គក្នុងឆាកជីវិត។ក្នុងឆាកជីវិតជាសង្ឃមានការប្រជែងគ្នា អំពីបញ្ហាការសិក្សារៀនសូត្រនឹងអំពីអ្វីដែលជាគូបដិបក្ខចំពោះសាសនាដែលខ្លួនកំពុងបដិបត្តិកាន់ជាច្រើន ចង់ឆ្ពោះទៅកាន់គោលដៅនៃសច្ចៈធម៌នោះកាន់តែចង់ការពារថែរក្សា ព្រះអង្គតែងតែឃើញការរាំងខ្ទប់ក្នុងផ្លូវបួសរៀននេះ។ ព្រះអង្គបានទទួលភាពឯកោរនឹងមេរៀនយ៉ាងជូរចត់បំផុត ព្រះអង្គបានរុញច្រានទីបញ្ចប់ដល់ការបួសរៀនរបស់ខ្លួន។
ក្នុងពេលបរាជ័យនោះព្រះអង្គបានទទួលការហាមឃាត់ពីសំណាក់រៀមច្បង មិនអោយជួបលោកគ្រូរបស់ព្រះអង្គ ក្នុងចិត្តពោពេញដោយភាពឯកោនិងបរាជ័យនិងក្តីធុញទ្រាន់មិនមានផ្លូវណានិងធ្វើដំណើរទៅមុខបានទៀតឡើយ។ ព្រះអង្គក៍បានវិលត្រលប់ទៅប្រទេលឥណ្ឌាដើម្បីទៅជួបគ្រូដើមវិញ ដើម្បីបំបាត់ក្តីនឹករលឹកផងនិងមានទីពឹងនាក់ក្នុងគ្រាចចរឯកោនេះផង បើទោះបីជាដើរសព្វទីកន្លែងនៅក្នុងប្រទេសឥណ្ឌា ព្រះអង្គមិនអាចរកជួបនូវគ្រូដើមនោះឡើយ មិនដឹងជាត្រូវទៅរកនៅទីកន្លែងណាទៀត ព្រះអង្គក៍បានឡើងទៅលើភ្នំហេមពាន្ត ដើម្បីសម្ងំបួសរៀននិងរងចាំព្រះគ្រូតែជាអកុសលព្រះអង្គមិនបានជួបលោកគ្រូជារៀងរហូតមក។
ត្រលប់មកសហរដ្ធអាមេរិកវិញ ពេលក្រោយមកព្រះអង្គមានគ្រួសាររស់នៅក្នុងជីវភាពជាអ្នកគ្រប់គ្រងគ្រួសារ ដោយព្រះអង្គមានទុនជាស្រេច នោះគឺជារបៀបសមាធិតាមវិធីសមាធិសម្លេងនោះ ជារៀងរាល់ថ្ងៃព្រះអង្គតែងតែធ្វើសមាធិទន្ទឹមនិងធ្វើកិច្ចការថែរក្សាផ្ទះសម្បែងដើម្បីទទួលបានភាពសុខដមរមនាក្នុងសង្គមគ្រួសារប៉ុន្តែព្រះអង្គតែងតែអួលអាក់ មិនអាចបំភ្លេចបាននូវគោលបំណងប្រាថ្នាយ៉ាងថ្លៃថ្លារបស់ខ្លួន ក្នុងពេលបដិបទាសច្ចៈធម៌នៅទីយ៉ាងឆ្ងាយអន្លងអន្លោច គឺក្នុងពេលនេះឯងរាល់ឥទិ្ធពលរាល់បទពិសោធន៍ផ្លូវចិត្តភាពឯកោនិងការប្រកួតប្រជែងរបស់មិត្តភក្តីជាអ្នករួមដំណើរមិនព្រមបោះបង់ព្រះអង្កចោលឡើយ ទីបញ្ចប់ព្រះអង្គសម្រេចចិត្តថានិងបួសនៅក្នុងផ្ទះដែលស្ថិតនៅក្នុងភូមិមួយរបស់អាមេរិកគឺរដ្ធ Florida ។
ឆ្លងកាត់នូវរាលឧបសគ្គទាំងឡាយនិងភាពជោកជ័យព្រះអង្គបានយល់ច្បាស់ថាសុភមង្គលរបស់មនុស្សលោកនៃយើងនេះគឺជាភាពបន្លំ។ ព្រះសម្មាសម្ពុទ្ធក៍បានលះបង់រាជសម្បតិ្តនិងរង្សត្រកូលដើម្បីទៅស្វែងរកសច្ចៈធម៌ ជីវិតដែលរស់នៅលើគំនរទ្រព្យសម្បតិ្តសំភារះ ទោះបីជាមានយ៉ាងច្រើនក្តីក៍មិនអាចធ្វើឲ្យមនុស្សលោកស្កប់ចិត្តដែលនិងមិនធ្វើឲ្យរួចផុតពីការកើតនិងស្លាប់។ ព្រះអង្គបានប្រើនូវពេលវេលាយ៉ាងក្រាស់ក្រែល ដើម្បីជាការក្រេបជញ្ចក់រស់ជាតិជាមនុស្សយើងនេះហើយការបរាជ័យនេះជាមេរៀនដ៍ធំសម្រាប់ខ្សែជីវិតជាបុព្វជិត។ដោយការតាំងស្មារតីយ៉ាងមាំនិងការប្តេផ្ញាចិត្តយ៉ាងមុះមុតព្រះអង្គបានរលាស់ចោលនូវក្តីឈឺចាប់ក្តីខ្វល់ខ្វាយរបស់សត្វលោកនេះ ព្រះអង្គវិលត្រឡប់ទៅភ្នំហេមពាន្តវិញនិងប្តេផ្ញាចិត្តថានិងរកឲ្យឃើញសច្ចៈធម៌ដ៍កំពូលនិងរកអោយឃើញអត្ថន័យនិងគោលដៅរបស់ជីវិតខ្លួននេះ ហើយជាតំណាក់កាលមួយយ៉ាងសំខាន់ក្នុងដំណើរបដិបត្តិធម៌វិន័យរបស់ព្រះអាចារ្យ រូម៉ា។
ភ្នំហេមពាន្តដ៍ខ្ពស់យ៉ាងសន្លឹមនៅលើកំពូលភ្នំមានទឹកកកខួបឆ្នាំ ជាជីវិតដ៍មមាញឹកដោយក្តីប្រាថ្នានូវកាមតណ្ហាផ្សេងៗ និងល្អងធូលីលោកីដូចជាមិនអាចទៅធ្វើឲ្យកខ្វក់នៅទីនោះបានឡើយ ឆ្លងកាត់បាតុភូតធម្មជាតិដ៍អាក្រក់និងកាលុតដំរបស់ពេលវេលានិងការតស៊ូដ៍ខ្លាំងក្លា ទីបញ្ចប់ព្រះអង្គបានប្រទានឲ្យនូវក្តីប្រាថ្នារបស់ព្រះអង្គ។ព្រះអង្គបានជួបជាមួយព្រះធម្មាចារ្យឥណ្ឌា ព្រះអង្គបណ្តាំរបស់ព្រះធម្មាចារ្យដ៍មានអាយុវែងនោះ ដែលបានលាក់ខ្លួនពួនសម្ងំបួសក្នុងទីស្ងប់ស្ងាត់ ដើម្បីថែរក្សាកេរ័្តដំណែលរបស់ធម្មជាតិនិងសេចក្តីមេត្តារបស់ព្រះអង្គ មានតែអ្នកដែលមានចិត្តស្មោះត្រង់ចង់ស្វែងរកនូវសច្ចៈធម៌ ពិតជាបានអាចរកឃើញនូវព្រះអង្គព្រះគ្រូអាចារ្យក៍បានយល់ហើយថា:រាល់កម្មពៀវេរាពីពេលមុនដល់បច្ចុប្បន្ននេះរបស់ព្រះអង្គគឺជាផលវិបាករបស់កម្ម នឹង អវិជ្ជារបស់សត្វលោកបានបង្កើតឡើង ឬលោកមិនឲ្យយល់ដឹងនូវអ្វីដែលជាសច្ច:ធម៌។
មនុស្សលោកប្រាថ្នាសុភមង្គល ប៉ុន្តែមិនដឹងអ្វីដែលជាមង្គលពិតប្រាកដមិនដឹងធ្វើយ៉ាងណាដើម្បីឈោងចាប់យកនិងថែរក្សាឲ្យបាន ដោយក្តីកំព្រារងានិងភ្លេចនូវឬសគាល់ជាពុទ្ធទំនៀមរបស់ខ្លួនឯង គឺហេតុដូច្នេះហើយបានជាព្រះអង្គតែងតែផ្ញើនូវវិញ្ញាណជូនដើម្បីជាការពាំនាំយកនូវភាពជាសច្ច:ធម៌ពិត បង្ហាត់បង្រៀននិងដាស់តឿនក្រើនរំលឹក រាល់ជនទាំឡាយនិងរំដោះគេចឲ្យរួចផុតពីរនាំងនៃភាពអវិជ្ជាដ៍ខ្មៅងងឹត។
អំណរអរគុណដ៍ជ្រាលជ្រៅបំផុត ចំពោះការលះបង់ដ៍មហិមារបស់បណ្តាលព្រះអង្គជាជនជាតិឥណ្ឌា សុទ្ធសឹងតែជាព្រះធម្មចារ្យដែលសម្រេចនូវខន្ធវិបតិ្តគឺការរស់នៅដើម្បីសុភមង្គលរបស់សត្វលោក។ ព្រះអង្គបានស្នាក់នៅរៀនសូត្រជាមួយលោកគ្រូរបស់ខ្លួនអស់ពេលដ៍យូរ រួចប្រត្យក្រច្បាស់នូវសច្ច:ធម៌។ ព្រះធម៌សម្លេង ជាប្រភពនៃភាពត្រាស់ដឹងរបស់ព្រះអាទិទេពបានដឹកនាំព្រះអង្គ ឆ្លងផុតពីកាលវេលានិងបរិយាកាស និង កម្មផលដើម្បីរួមបញ្ចូលនិងក្តីមេត្តាដ៍ធំធេងរបស់ ព្រះ អង្គកាន់តែព្យាមអង្គុយសមាធិព្រះអង្គកាន់តែសម្រេចបាននិមិត្តដ៍ខ្ពង់ខ្ពស់ប្រត្យក្រច្បាស់នូវភាពអស្ចារ្យរបស់វិធីនេះ វិធីដែលពីអនេកជាតិ បណ្តាលព្រះអង្គដែលជាព្រះធម្មាចារ្យក្នុងអតីតកាល បានប្រតិបត្តិសម្រេចនូវការត្រាស់ដឹង ហើយដឹកនាំសត្វលោកឆ្ពោះទៅការរំដោះទុក្ខ។
ក្រោយពេលយ៉ាងច្រើនខែឆ្នាំ ដែលខំខ្នះខ្នែងស្រាវជ្រាវពីសច្ចៈធម៌ពិតនៅលើកំពូលភ្នំហេមពាន្ត ព្រះអង្គបានឃើញយ៉ាងច្បាស់អ្វីដែលជាឧបសគ្គតាំងតែពីពេលមុនមកដល់ពេល។ បច្ចុប្បន្នកាលនេះ ដោយព្រះអាទិទេពបានដាក់ដល់ព្រះអង្គដើម្បីជាការជួយឲ្យព្រះអង្គ មានឱកាសបង្កើនថែមនូវបញ្ញានិងយល់ច្បស់ចំពោះកម្មទុក្ខដ៍ក្រៃលេងរបស់សត្វលោករនាំងអវិជា្ជរបស់សត្វលោក ត្រូវការជាចាំបាច់នូវការត្រាដឹងចំពោះសច្ច:ធម៌នេះ បណ្តាលព្រះធម្មាចារ្យនៃប្រទេលឥណ្ឌាគឺបានជាក់សេចក្តីសង្ឃឹមទាំងស្រុងចំពោះព្រះអង្គដែលជាអ្នកពាំនាំមាគា៏សម្លេងរងំ និងមហាករុណាទិគុណដល់សត្វលោកយើងនេះ។ នោះហើយគឺជាមាគ៌ាតែមួយគត់សម្រាប់សត្វលោក បញ្ចប់នូវក្តីទុក្ខសោកនិងក្តីអន្តរាយនឹងវាលវដ្តសង្សា។
ក្រោយពីបង្គំពីគ្រូធម្មចារ្យរបស់ខ្លួនរួចព្រះអង្គក៍ទទួលយកនូវភារកិច្ចមួយស្មើនិងអាយុជីវិតព្រះអង្គនិងវិលត្រលប់មកពិភពលោក ក្រោយពេលពិភាគ្សាជាមួយគ្រួសារួច ព្រះអង្គបានរៀនចំឲ្យខ្លួននូវជីវិតសេរីភាពមួយ ដើម្បីយកពេលវេលាបម្រើឲ្យពិភពលោកនិងបង្ហាតបង្រៀននូវមាគា៏ដែលព្រះអង្គបានចេះដឹងដល់សត្វលោកទូទៅដើម្បី ប្រតិបត្តិ។
ព្រះអង្គតែងតែប្រកបការងារក្នុងជីវិតជាអ្នកបួស មានសមភាពយ៉ាងសាមញ្ញនិងព្រះអង្គក៍ជាបីតាខាងស្មារតីចំពោះបុត្រាបុត្រីរបស់ព្រះអង្គទោះបីនៅវ័យក្មេងក៍ដោយបានជ្រាបនៅភារកិច្ចរបស់ឪពុក ហេតុដូច្នេះពួកគេបានវិលហាត់រស់តាមរបៀបខ្លួនទីពឹងខ្លួនតែក៍មិនឃើញថា: ឃ្លាតឆ្ងាយពីឪពុកឡើយពេលដែល ព្រះអង្គបាននិមន្តទៅសព្វទិសានុទិសរបស់ពិភពលោក។
បច្ច័យដែលព្រះអង្គបានមកមួយចំណែកទុកផ្គតផ្គង់ឲ្យគ្រួសារនិងមួយភាគធំ ព្រះអង្គទុកជួយដល់សត្វលោកដែលរងគ្រោះធម្មជាតិបំពេញខ្វះខាត ជីវិតជាអ្នកបួសរបស់ព្រះអង្គ ពេលត្រឡប់មកគ្រួសាវិញ ព្រះអង្គតែងតែព្យាយាមធ្វើការងារប្រតិបត្តិធម៌វិន័យ។ ព្រះអង្គតែងតែនិយាយ ( ព្រះអង្គក៍ធ្លាប់រស់ជាជីវិតសាមញ្ញដូចយើងរាល់គ្នាដែរ គឺធ្លាប់នូវភាពបរាជ័យនិងពោពេញដោយក្តីអស់សង្ឃឹម )ក្នុងនាមជាអ្នកបួសក៍និងជាអ្នកគ្រប់គ្រងគ្រួសារ គឺព្រះអង្គតែងតែយល់ច្បាស់នូវផ្នត់គំនិតនិងសេចក្តីប្រាថ្នានៃយើងរាល់គ្នា ហេតុផល់ទាំងនេះហើយផងដែល ព្រះអង្គត្រូវឆ្លងកាត់ក្នុងដំណើរឆ្ពោះទៅរកមហាបញ្ញាណ។
ទោះបីរស់ក្នុងជីវភាពមួយយ៉ាងស្ងប់ស្ងៀមនិងសាមញ្ញយ៉ាងដូច្នេះព្រះអង្គតែងទទួលបាននូវពាក្យអារាធនានិមន្តពីសព្វទិសទីរបស់ជនដែលមានចិត្តក្តីស្រលាញ់និងស្រេកឃ្លានសេចក្តីសុខនិងរំដោះចាកទុក្ខ។ ព្រះអាចារ្យ រូម៉ា តែងតែរីករាយចែករំលែកនូវសច្ចៈធម៌ចំពោះអ្នកចូលមករកព្រះអង្គ ព្រះអង្គមិនប្រកាន់វណ្ណះពូជសាសន៍ពណ៍សម្បុលវប្បធម៌និងជំនឿសាសនា។
ព្រះអង្គមិនបានបង្កើតនូវសាសនាថ្មីណាមួយឡើយ ក៍នឹងមិនជ្រៀតជ្រែកនិងសាសនាដែលកំពុងមានក្នុបច្ចុប្បន្ននេះដែរ ពីព្រោះតែសេចក្តីប្រាថ្នាខ្ពង់ខ្ពស់របស់សាសនាគឺមានតែមួយ នោះគឺមានភាពត្រឹមត្រូវសម្រាប់ចម្លងសត្វលោកដាក់ដល់ទីសុខក្សែមក្សានក្នុងពិភពលោក នាំសត្វលោករំដោះអោយរួចផុតពីចំណងដ៍រឹតរួមរបស់កាមតណ្ហា បញ្ចប់នូវក្តីទុក្ខវេទនា និងបានឈានដល់ត្រើយព្រះនិពាន្វក្នុងបច្ចុប្បន្នកាល និងរួចផុតពីវដ្តសង្សារនិងក្តីអនិច្ជំទុក្ខំនិងអនត្តា។
ពីក្នុងអតីតកាល ព្រះគ្រូធម្មាចារ្យណាមួយដែលោកចង់បង្ហាត់បង្រៀនដល់សិស្សគណ:ណាមួយ គឺសុទ្ធតែទាមទារឲ្យសិស្សនោះឆ្លងកាត់រាល់ទុក្ខលំបាក់តែបច្ចុប្បន្នកាលបើយើងរាល់គ្នាចង់ប្រតិបត្តិ និង មានចិត្តស្មោះត្រង់ចង់ស្វែងរកសច្ច:ធម៌អំពីព្រះធម្មាចារ្យណាមួយ គឺយើងគ្រាន់តែអោយដឹងពីគោលបំណងអាចទទួលបានភ្លាមនូវមាគ៌ាប្រតិបតិ្តដ៍ត្រឹមត្រូវនិងមានប្រសិទ្ធភាព។ នេះជាគុណបំណាច់មួយដ៍ធំធេងរបស់ព្រះអង្គដែលប្រទានដល់សត្វលោកក្នុងយុគសម័យថ្មីនេះ គឺប្រតិបត្តិមាគ៌ាព្រះគ្រូដែលបានចង្អុបង្ហាញគឺពន្លឺរស្មីសូរសព្ទ័សម្លេងយើងនិងបានព្រះអង្គតាមការពារថែរក្សារាងកាយជាស្មារតីជារៀងរហូតដល់ពេលយើងបានប្រត្បក្រច្បាស់នូវសច្ចៈធម៌នោះវាប្រៀបបីដូចជាផ្កាឈូកដែលបានរីកឡើងពីភក់ល្បាប់ តែនៅតែស្រស់ស្អាតបិរសុទ្ធឥតមានមន្ទីលសៅហ្មងឡើយ។ យើងនិងរស់នៅក្នុងជីវិតមួយដ៍មានតម្លៃនិងមានខ្លឹមសារពិភពលោកក៍នឹងលែងមានសង្រ្គាមគ្រោះធម្មជាតិក៍ឥតកើតឡើងធ្វើឲ្យយើងរាល់គ្នាទទួលបាននូវក្តីសុខសន្តិភាព និងពេញដោយសេចក្តីមេត្តាករុណាចំពោះគ្នាទៅវិញទៅមក។
ព្រះអង្គតែងតែប្រាប់ដល់សិស្សថា ព្រះអង្គពិតជាមានមោទនភាពបានបរិច្ចាកស្ទើទាំងស្រុង នូវឆាក់ជីវិតរបស់ព្រះអង្គចំពោះសត្វលោកនៅលើពិភពលោកយើងនេះ ក្នុងនោះក៍មានមាតុភូមិប្រជាជាតិរបស់ព្រះអង្គបានប្រែជាច្រើនភាសានៅលើ
សកលលោក។ពាក្យទេសនាទូន្មានរបស់ព្រះធម្មចារ្យ រូម៉ា គឺវាពោពេញទៅដោយក្តីមេត្តានិងក្តីសង្ឃឹមយ៉ាងកក់ក្តៅសម្រាប់មនុស្សលោក ព្រះអង្គបានជួយអោយយើងប្រត្យក្រច្បាស់កិច្ចការនូវអាថ៍កំបាំងរបស់នាលោកកីយយើងនេះ ដោយបញ្ញាចក្ខុយ៉ាងមោះមុតរបស់ខ្លួនយើងជាកិច្ចការដែលយើងរាល់គ្នាអាចច្រូតកាត់បានដោយកម្លាំងព្យាយាមសមាធិតាមក្បួនស្នូរសម្លេងរងំ គឺជាលទ្ធផលដែលផ្នែកខាងវិទ្យាសាស្ត្របានរកឃើញគឺសុទ្ធសឹងជាការបកស្រាយតាមសមត្ថភាពធំធេងដែលបានបង្កប់នៅខ្លួនយើងរាល់គ្នា គឺមានតែវិធីប្រតិបតិ្ថតាមព្រះធម្មាចារ្យជាធរមាន តាមមាគា៍ស្នូរសម្លេងរងំនេះបានពិតជាយើងអាចឃើញច្បាស់នូវសមត្ថភាពដ៍លើសលប់នេះ ។
ព្រះអង្គនាំយើងឲ្យបែមុខឆ្ពោះមកខាងក្នុង ដើម្បីយល់ដឹងអំពីសមត្ថភាពដ៍ធំធេងនោះរបស់ខ្លួនឯងនឹងទទួលនូវក្តីមេត្តាយ៉ាងទូលំទូលាយរបស់ព្រះអង្គនិងរបស់ព្រះសម្មាសម្ពុទ្ធនៃយើង ព្រះអង្គនិងបានដឹងនាំយើងទៅដល់ពិភពអារម្មណ៍យ៉ាងភ្លឺស្វាងស្រស់បំព្រងជាទីដែលវិញ្ញាណយើងបានចិញ្ចឹមនិងថែរក្សាដោយ ពន្លឺសម្លេងនៃធម្មជាតិជាទីដែលមិនមានទុក្ខនិងភ័យតក់ស្លុតពីអផ្ញារបស់អរូបភព។
ព្រះអង្គបានជួយយើងក្លាយទៅជាព្រះគ្រូរបស់ខ្លួនយើង ចូរពាំនាំនូវក្តីមេត្តាសម្រស់នៃទឹកចិត្ត ក្តីក្សេមក្សាន្តជាអមតៈ និងតម្លៃនៃសច្ចៈធម៌ប្រគល់ឲ្យពិភពលោកចូរយើងរក្សាយ៉ាងធម្មតាបំផុត គឺគ្រប់ពេលគ្រប់វេលាក្នុងពេលយើងកំពុងរស់នៅលើលោកនេះពីព្រោះតែនូវរាល់ក្តីទុក្ខសោក លំបាកវេទនា ក្តីខ្សឹមខ្សលព្រួយបារម្ភរបស់សត្វលោកយើងគឺសុទ្ធតែមេរៀន មានបញ្ញានូវស្មារតីសម្រាប់បោះជំហានឆ្ពោះទៅរកកាត្រាស់ដឹង។
ចំពោះមាតុភូមិព្រះអង្គតែងតែតម្កល់់ទុកនៅទីនោះ នូវសេចក្តីមេត្តាស្រលាញ់អាណិតយ៉ាងក្តៅគគុកនិងចង់នាំនូវមាគា៍ដ៍ឧត្តង់ឧត្តមនេះ គឺសម្រាប់ប្រទានដល់មាតុភូមិទុកជាកាតបស្នងសងគុណចំពោះដូនតា។
សូមគោរពអញ្ចើញអារាធនាដល់បណ្តាលសាធុជន ដើម្បីរង់ចាំត្រង់ត្រាប់ស្តាប់នូវព្រះធម៌ទេសនាដ៍ពិរោះក្បោះក្បាយពីព្រះអង្គ គឺជាព្រះធម្មាចារ្យរបស់សតវត្សនៃយើង។