មេរៀនសេចក្តីមេត្តា

by

ជារៀងរាល់ថ្ងៃញាតិញោមត្រូវតែខំព្យាយាមអង្គុយសមាធិព្រោះជារៀងរាល់ថ្ងៃ ដែលយើងត្រូវប្រឈរមុខនិងអំណាចដ៍កខ្វក់នៅក្នុងសង្គម ហេតុដូច្នេះ ពួកយើងត្រូវតែសមាធិឲ្យបានច្រើនយកសូរសព្ទ័សម្លេងដើម្បីលាងជម្រះចោលរឿងសៅហ្មងក្នុងពិភពលោកនេះ។

យើងបួសប្រតិបត្តិតាមធម្មវិធីសូរសព្ទ័សំលេងនេះ យើងផ្តោតអារម្មណ៍ចំពោះអាហាររបស់ផ្លូវចិត្ត។ភារកិច្ចរបស់អ្នកបួស គឺត្រូវថែរក្សាកាយវាចានិងចិត្តអោយស្ងប់យើងដែលបានបួសប្រតិបត្តិបានអនិសង្ឃច្រើន ត្រូវតែចែករំលែកដល់អ្នកទីទាស់ដល់អ្នកមិនមានវិធីប្រតិបត្តិយកបញ្ញាស្មារតីអនុភាពយើងដើម្បីប្រោសព្រំដល់សត្វលោក។ ធ្វើសមាធិកាន់តែច្រើនចិត្តយើងកាន់តែស្ងប់ វាកាន់តែយល់ដឹងចំពោះបារមីរបស់ព្រះពុទ្ធ – ព្រះពោធិសត្វ ទទួលបានជាច្រើននូវគុណូបការះរបស់ព្រះអាទិទេពប្រទានឲ្យយើងដល់ពេលមរណះយើងឃើញមានភាពស្រាលជាង។

ពេលយើងនៅរស់ក្នុងពិភពលោកនេះ គឺយើងមានក្តីទុកសោកយ៉ាងច្រើនប្រសិនបើយើងចង់យល់អស់ពីក្តីទុក្ខរបស់មនុស្សលោកយើង បានជាញាតិញោមជាអ្នកត្រូវចុះមកទីនេះដើម្បីជាការរៀន ញាតិញោមមានចិត្តធម៌មេត្តាបើកចិត្តទូលាយបានចុះមកពិភពលោកនេះ មិនមែនញាតិញោមត្រូវមកទទួលនូវទណ្ឌកម្មអ្វីទាំងអស់។ ញាតិញោមហ្វឹកហាត់ខ្លួនឯង ជួយដល់អ្នកដ៍ទៃនិងគ្រប់ទីកន្លែងមានមាគា៍យ៉ាងពិសេសសម្រាប់បួសប្រតិបត្តិ ញាតិញោមគឺត្រូវតែខិតខំប្រតិបត្តិ ដល់ពេលណាចិត្តយើងបានត្រាស់ច្បាស់ មិនមែនជារាល់ថ្ងៃពេលវេលាយើងចេះតែអង្គុយសមាធិអោយច្រើនៗទេវាគឺជាជឿនលឿននោះទេ នៅក្នុងចិត្តញាតិញោមបានថ្លាស្អាតជានិច្ចកាលរក្សាឲ្យជាកុសលប្រស្រ័យទាក់ទងល្អមនុស្សរាល់គ្នានោះបានជានិច្ចដ៍ប្រពៃ។

យើងត្រូវមានឆន្ទៈខាងក្នុងគឺចេះសណ្តោះដល់រាល់គ្នាមិនបន្ទោសចំពោះអ្នក ណាមួយ មិនត្រូវការចំពោះរបស់ដ៍តិចតួចក្នុងលោកនេះ យ៉ាងដូច្នេះហើយទើបយើងរំដោះបានជាអតីតជាតិហើយចិត្តយើងបានទទួលរងគំនិតខ្មៅងងឹតទស្សនះឆ្គាំឆ្គងហួសសម័យកាល…….បានដិតដាមជាប់ក្នុងដួងចិត្តរបស់យើងហើយធ្វើឲ្យយើងមិនចង់រកដលព្រះពុទ្ធ មិនចង់រកដល់ព្រះសាសា្តចារ្យ  និងមិនចង់រកដល់អ្វីៗទាំងអស់រាល់ទម្លាប់នោះ ព្រះសាសា្តចារ្យ រឺ ព្រះធម្មាចារ្យមិនអាចលាងជម្រះបានទាំងអស់ក្នុងតែរយះពេលមួយខ្លីឡើយ។

តែធាតុពិតទៅយើងតែងតែមានកំលាំងនៃកាបួសប្រតិបត្តិខាងក្នុងជាស្រេច ពួកយើងត្រូវតែបួងសួងយ៉ាងស្ងៀមស្ងាត់ ជារៀងរាល់ថ្ងៃបណ្តាលឲ្យចិត្តយើងកើតកុសលច្រើនឡើងប្រតិបត្តិនូវធម្មវិធីសមាធិសម្លេង គឺយើងបានអភិវឌ្ឍន៍នូវកំលាំងដែលនូវកំបាំងខាងក្នុងខ្លួនយើង។

យើងគឺជាអ្នកបួសបដិបត្តិ គឺត្រូវតែខំយកចិត្តទុកដាក់អង្គុយសមាធិឲ្យបានច្រើនឡើងខំប្រឹងដុះខាត់អោយស្អាតបញ្ញារបស់យើង។ រាល់ថ្ងៃញាតិញោមចំណាយពេលទាំងស្រុងទៅក្នុងកិច្ចការរបស់សង្គម លុះដល់ពេលយប់ត្រូវតែចុះអង្គុយសមាធីដើម្បីលាងជម្រះនូវរាល់កិច្ចការកខ្វក់នោះ។

យើងត្រូវតែបូជាដ៍ស្មោះនូវកាយវាចា និង ចិត្តរបស់យើងដល់ព្រះពុទ្ធនិងព្រះពោធិសត្វបូជាចំពោះពិភពលោកនឹងដល់មនុស្សទូទៅ ចែករំលេកនូវគុណូបការះរបស់យើងដល់គេដើម្បីស្រង់ចំពោះវិញ្ញាណខន្ធពួកអ្នកដែលពុំទាន់បានត្រាស់ដឹង និងចំពោះវិញ្ញាណដែលត្រូវចងក្រៀកជាប់នៅក្នុងឋានមនុស្សលោក ពីព្រោះតែហេតុនេះហើយ ទើបយើងរាល់គ្នាស្វែងរកធម្មវិធីសូរសព្ទ័សម្លេងដើម្បីបដិបត្តិប្រយោជន៍និងតភ្ចាប់ទៅជាមួយបារមីខាងក្នុង ការបួសរៀននេះមានគុណសម្បតិ្តយ៉ាងធំធេងគឺយើងនិងចែករំលេកដល់ពិភពលោកទាំងមូល) ។

(ដកស្រង់ចេញពីសៀវភៅ ឈានសមាបត្តិយុគសម័យ SOS )

Share