ទោះបីនៅទីណាក៏តែងតែមានព្រះ-ព្រះពោធិសត្វ

by

(ពួកយើងបានជួបព្រះធម្មាចារ្យដែលត្រាសដឹង ប្រាកដណាស់ថាយើងនិងបានជួយដោយឆ្លងកាត់តាមកំលាំងរបស់ព្រះអង្គបញ្ហានូវត្រង់ណា តើញាតិញោមនិងខិតខំព្យាយាមតាំងសមាធិឬទេ ? ហើយពិតជាមានបំណងចងបួសបដិបត្តិឬទេ ?

ក្រោយពីពេលដែលបានទទួលបន្តញ្ញាណ ញាតិញោមគឺត្រូវតែអង្គុយសមាធិពីរម៉ោងកន្លះជារៀងរាល់ថ្ងៃត្រូវហូបសាបមួយជីវិត និង មិនត្រូវហូបស៊ុតទោះបីតិចតូចក៏ដោយក៍មិនត្រូវផឹកទឹកស្រវឹងតិចតូចក៏ដោយ កាយវាចាចិត្តត្រូវរក្សាអោយបានស្ងប់ទើបអាចក្លាយទៅជាអរិយបុគ្គលមួយអង្គ ញាតិញោមត្រូវតែសម្រេចអោយបានឋានដូចជាព្រះមួយអង្គជំពូកជាអ្នកមហាត្រាស់ដឹង ព្រះមហាសាសា្តចារ្យ។សម្រាប់ផ្ទាល់ខ្លួនព្រះអាចារ្យ មិនមានត្រូវការអ្វីៗបន្តិចបន្តួចអំពីញាតិញោមឡើយ ព្រះអាចារ្យមិនជ្រៀតជ្រែកចូលក្នុងរឿងនយោបាយ មិនជ្រៀតជ្រែកចូលក្នុងរឿងសាសនា ព្រះអាចារ្យក្រាន់តែមកដើម្បីតែជាការរលឹកដល់ញាតិញោមអោយរកព្រះពុទ្ធដែលមាននៅក្នុងខ្លួននៃញាតិញោម មិនបង្ខំអស់ញាតិញោម ត្រូវតែកោរសក់ក្បាលចូលវត្ត បើញាតិញោមចង់ចូលវត្តក៏បានចូលទៅទីនោះដើម្បីឧបត្ថមដល់វត្តដល់ព្រះវិហ៊ា ញាតិញោមនៅតែផ្គត់ផ្គង់ដល់គ្រួសារ កូនចៅ បងប្អូន ឪពុក ម្តាយ ប្តីប្រពន្ធដូចជាធម្មតាមិនមានអ្វីប្លែកទាំងអស់។

ពេលដែលបានបន្តញាណហើយ   ញាតិញោមគឺខិតខំប្រឹងប្រែងបួសប្រតិបត្តិដល់ពេលអង្គុយសមាធិ ញាតិញោមគឺនឹងបានឃើញព្រះអាចារ្យនៅខាងក្នុងសាកល្បងមើល! ញាតិញោមមិនចាំបាច់ត្រូវធ្វើដំណើរទៅលិច ទៅកើត ជើងត្បូង ឬទៅឥណ្ឌាឬទៅទីដ៏ទៃណាទៀតទេដើម្បីរកព្រះពុទ្ធលុះបានត្រាស់ដឹងបើទោះបីជាទៅទីណាៗក៏យើងអាចប្រតិបត្តិធម៌បានទាំងអស់ ទោះបីជាទីណាៗក៏ពួកយើងអាចរកឃើញព្រះ-ព្រះពោធិសត្វដែរ ទីណាក៏មានទេវតានឹងព្រះអង្គទាំងអស់ត្រាស់ដឹងគឺយ៉ាងដូច្នេះ។  ជារៀងរាល់ថ្ងៃ ញាតិញោមគ្រាន់រំលឹកដល់ខ្លួនឯងដើម្បីមានការយល់ដឹងច្រើនឡើង។ សិស្សគណ:ដែលនៅវ័យក្មេងបានចេញបួសជាមួយព្រះអាទិទេពរបស់ខ្លួន។

( ជារៀងរាល់ថ្ងៃ ញាតិញោមបានបដិបត្តិសមាធិតាមវិធីសម្លេងនិងពន្លឺខាងក្នុង ពន្លឺរស្មីសម្លេងក្នុងដួងចិត្តនិងលាងជម្រះដល់ដួងវិញ្ញាណយើង  តែប្រសិនបើយើងមានការព្យាយាមសមាធិក្នុងជាតិនេះ ញាតិញោមនិងទទួលបាននូវមហាបញ្ញានិងការរំដោះ។

(ដកស្រង់ចេញពីសៀវភៅ ឈានសមាបត្តិយុគសម័យ SOS )

Share