ចេះបត់បែនទើបជាការត្រាស់ដឹង

by

ញាតិញោមជាអ្នកបួសត្រូវតែចេះអត់ធ្មត់និងអង្គុយសមាធិអោយបានច្រើន បើសិនជាឧស្សាហ៍ព្យាយាមញាតិញោម នឹងឃើញច្បាស់ចំពោះកំលាំងអនុភាពដែលមិនអាចសង្ស័យបាននៅខាងក្នុង។

ដូចជាយើងបានឃើញហើយថាបច្ចុប្បន្ននេះ លើពិភពបានកើតមានយ៉ាងច្រើនបញ្ហា បើទោះទីណាៗក៏កើតមានគ្រោះមហន្តរាយ ហេតុដូច្នេះ ញាតិញោមត្រូវចេះតំកល់ខ្លួនក្នុងភាពយ៉ាងធូស្រាល រីករាយបួសបដិបត្តិនាំមកអោយដល់ខ្លួនយើងនូវសេចក្តីសុខស្រួលសន្តិភាពពីក្នុងនៃសន្តានចិត្ត ដើម្បីទទួលបានមហាបញ្ញាខាងក្នុង។

បួសប្រតិបត្តិ មិនមែនចេះតែអង្គុយពត់ភ្នេនចំរើនសមាធិរហូតនោះទេ គឺយើងក៏ត្រូវធ្វើការដូចជាមនុស្សរាល់គ្នាដែរត្រូវចេះបត់បែនទើបជាអ្នកត្រាស់ដឹង ទោះជាក្នុងស្ថានការណាក៏ដោយ យើងក៏មិនត្រូវទុកខ្លួនឲ្យកើតជម្ងឺសមាធិ។

ប្រសិនបើជាយើងចង់ដឹងច្បាស់ចំពោះផលញាណដ៏ឧត្តុងឧត្តមរបស់ចក្រវាឡត្រូវតែខំព្យាយាមបួសប្រតិបត្តិឲ្យបានល្អនិងរក្សា កាយ វាចា និង ចិត្តស្ងប់ស្ងាតនិងនាំមកក្តីសុខសន្ថិភាពដល់មនុស្សគ្រប់រូប កាន់តែបួសប្រតិបត្តិវាកាន់តែយល់ដឹងបានច្រើន ពេលនោះហើយយើងលេងត្រូវកម្មផលអូសទម្លាក់ឡើយ។

ផលកម្មជាអ្វី? ផលកម្មគឺជាផលដែលមានដោយសារខួក្បាលបថុជនយើងវាបានបង្កើតឡើង  ឈ្នានីស និង ភាពលោភលន់នាំអោយយើងហ៊ានប្រព្រឹត្តរាល់អំពើដែលយើងពុំគួរធ្វើនិងកិច្ចការដែលអន្តរាយដល់ខ្លួនឯងនិងដល់អ្នកដ៏ទៃទៀត។

ហេតុដូច្នេះហើយ បើទោះបីធ្វើនូវកិច្ចការអ្វីក៏ដោយត្រូវតែខំប្រឹងប្រែងអស់ពីកាយចិត្តកាន់តែអត់ធ្មត់កាន់តែល្អមិនមែនគ្រាន់តែមួយថ្ងៃមួយម៉ោងយើងធ្វើរួចរាល់ទាំងអស់នោះទេ! ប៉ុន្តែត្រូវតែខិតខំឲ្យអស់ពីកាយចិត្តនិងខំរំលឹកគ្នាធ្វើសមាធិត្រូវតែស្មោះត្រង់ចំពោះខ្លួនឯងហើយ ញាតិញោមឃើញច្បាស់នូវអត្ថចរិយាដ៏ខ្ពង់ខ្ពស់ខាងក្នុង ផ្ទុយមកវិញញាតិញោមនិងមិនអាចយល់ច្បាស់ចំពោះបារមីដ៏មហាអស្ចារ្យដែលាមាននៅក្នុងខ្លួន។

មានរឿងរាវអាថ៌កំបាំងច្រើននៅលើផែនដីយើងនេះ ដែលយើងរាល់គ្នាពុំទាន់យល់ដឹងដល់ នៅពេលដែលយើងប្រតិបត្តិនូវធម្មវិធីសូរសព្ទ័សម្លេង គឺញាតិញោមនិងមាននិមិត្តយ៉ាងច្រើនអំពីរឿងវត្ថុដ៏អាថ៌កំបាំង នោះតាមផ្លូវបួសប្រតិបត្តិធម៌តាមចំណុចសំខាន់របស់យើងគឺត្រូវតែអត់ធម្មត់ជារៀងរាល់ថ្ងៃត្រូវតែអង្គុយភាវនាអោយបានច្រើនទើបពន្លឺរស្មីដ៍ពិសិទ្ឋកាន់តែព្យាយាមញាតិញោមកាន់តែយល់ច្បាស់ ចំពោះបារមីយ៉ាងជ្រៀលជ្រៅនៅខាងក្នុង។

Share