លទ្ធផលនៃការក្លែងបន្លំធ្វើជាព្រះធម្មាចារ្យ

by

ព្រះធម្មាចារ្យរូម៉ានិទានរឿងតាមអិនធីណេតជាមួយសិស្សសមាធិឮនៅហ្វររីដា សហរដ្ឋអាមេរិចឆ្នាំ២០០៧

នៅសម័យបុរាណមួយនៅប្រឥណ្ឌាមានព្រះធម្មាចារ្យម្នាក់បាននាំក្រុមសិស្សបុព្វជិតឆ្លងកាត់ជួរភ្នំហិមាឡៃយាកំពុងធ្វើដំណើរតាមផ្លូវ ពួកគាត់់ឃើញដង្កូវធំមួយត្រូវស្រមោចជាច្រើនព័ទ្ធជុំវិញខាំហើយជន់ជក់ជាតិដែលនៅក្នុងដង្កូវនោះដង្កូវដេករមាលយ៉ាងឈឺចាប់បំផុត បុព្ធជិតម្នាក់នៅក្នុងក្រុមមានអារម្មណ៍ឈឺចិត្តដូច្នេះហើយក៏ចងជ្រាលជ្រែកចូលមកក្នុងរឿងរបស់ដង្កូវនោះក៏ប៉ុន្តែលលោកគ្រូនិយាយថា “កូនកំជ្រាលជ្រែកចូលមកក្នុងកម្មផលរបស់វា”បុព្ធជិតម្នាក់នោះក៏គិតថាៈ “ហេតុអ្វីលោកគ្រូគ្មានសេចក្ដីមេត្តាករុណា?ហេតុអ្វីគ្រូមិនជួយសដល់ដង្កូវនោះ”?លោកគ្រូដឹងដោយអារម្មណ៍នូវការគិតរបស់សិស្សដូច្នេះហើយក៏និយាយថាៈពួកឯងៗអង្គុយចុះ!យើងនិងនិទានរឿងមួយឱ្យស្ដាប់ដង្កូវនេះត្រូវរាប់ពានរាប់រយស្រមោចរុំព័ទ្ធជុំវិញពីព្រោះជាតិមុនវាបានក្លាយបន្លំធ្វើជាព្រះធម្មាចារ្យ វាធ្លាប់ធ្វើជាអ្នកមានតំរិះវិជ្ជាខ្ពស់ក៏ប៉ុន្តែគ្មានថាមពលបួសរៀនគ្រាន់តែបង្រៀនធម៌ក្លែងក្លាយហើយប្រមូលទ្រព្យរបស់សិស្សមិននាំសិស្សដើរលើផ្លូវរំដោះផុតវាលវដ្ដសង្សាអញ្ចឹងហើយក៏ហ៊ានសន្យាជាមួយសិស្សថា “បួសតាមយើងនិងបានរំដោះផុតពីវាលវដ្ដសង្សា ហើយនិងបានជួបព្រះយ៉ាងពិតប្រាកដ”ក៏ប៉ុន្ដែដល់ទីបញ្ចប់នៃជីវិតពួកគេនៅតែមិនបានរំដោះផុតពីសមុទ្រទុក្ខឡើយ ដូច្នេះហើយជាច្រើនអនេកជាតិម្នាក់នេះត្រូវធ្លាក់ចុះមកធ្វើជាដង្គូវពីព្រោះបានសាងបាបកម្មរួចហើយសិស្សទាំងនោះក៏ធ្លាក់ចុះធ្វើជាស្រមោច មិនបានរំដោះដូច្នេះហើយក៏មករកគ្រូរបស់ខ្លួនឯងពីព្រោះពួកគេចាប់ជាតិឡើងធ្វើជាមនុស្សក៏មិនបានជួយចុះមកធ្វើជាបីសាចជាខ្មោចក៏មិនបានជួយលោកគ្រូដូច្នេះសិស្សទាំងអស់ទើបធ្លាក់ចុះមកធ្វើជាសត្វធាតុនៅពេកដែលពួកគេធ្វើជាស្រមោចទើបបានជួបគ្រូរបស់ពួកគេពេលនេះពួកគេបន្ដការតោងគ្រូ ពីព្រោះថាពីជាតិមុនគាត់បាននិយាយថា “ពួកកូនៗត្រូវតែតោងជាប់និងយើង”ដូច្នេះឥឡូវកើតមកជាស្រមោចពួកគេក៏នៅតែតោងជាប់ខ្លួនរបស់លោកគ្រូ។

* ដោយសារតែដូច្នេះហើយយើងឃើញថាប្រសិនត្រឹមតែនិយាយប៉ុណ្ណោះគឺមិនល្អដូច្នេះយើងភផ្ដេចជ្ញាបញ្ចូនធម៌នេះឱ្យអ្នកឬទាំងអស់ដើម្បីពួកគេបួសរៀន ទទួលដឹងដោយភាពខ្ពង់ខ្ពស់នៅខាងក្នុងរបស់ពួកគេផ្ទាល់ អ្នកណាមានព្រះធម៌រួចហើយចូលខិតខំបួសរៀន ប្រោសព្រំឱ្យខ្លួនឯងជាមុនសិនជៀសវាងរាល់បាបកម្មនៅលើជីវិតនេះ នៅពេលដែលជាប់វិញ្ញាណឱ្យនរណាម្នាក់គឺយើងត្រូវរែកអស់រាល់បាបកម្មរបស់អ្នកនោះទើបពួកគេបរិសុទ្ធបានពួកគេមានការគាំទ្រយើងរឺមិនគាំទ្រចំពោះយើងមិនសំខាន់ឡើយគ្រាន់តែសង្ឃឹមថាពួកគេខិតខំបួសរៀនដើម្បីមួយជីវិតរំដោះផុតទុក្ខ។

Share