រឿងអាក្រក់ប្រែក្លាយជារឿងល្អ

by

ព្រះធម្មាចារ្យរូម៉ានិទានរឿងឱ្យសិស្សសមាធិស្ដាប់នៅវិហារកម្ពុជាស្រុកៀនស្វាយខេត្តកណ្ដាលថ្ងៃទី០៤ខែ០៩ឆ្នាំ២០០៩ នៅកម្ពុជា

មានព្រះធម្មាចារ្យម្នាក់និមន្ដទៅដល់ភូមិមួយដើម្បីបិណ្ឌបាតនៅក្នុងភូមិនោះមានអ្នកដឹកនាំសាសនាអាក្រក់ម្នាក់មានការច្រណែនជាមួយអ្នកបួសឱ្យតែបានឃើញអ្នកបួសមកភូមិគាត់ក៏មានការមិនស្រួលនៅក្នុងចិត្តពីព្រោះឮថាអ្នកបួសម្នាក់នេះល្បីល្បាញណាស់នៅភូមិជិតខាងព្រះអង្គនិមន្ដដល់ទីណាប្រជាជនតាមដល់ទីនោះមនុស្សនោះគិតថាៈ “ប្រសិនជាគ្រូម្នាក់នេះមកដល់ភូមិរបស់យើង យើងនឹងត្រូវបាត់បង់ផលប្រយោជន៍ប្រជាជននិងស្ដេចអាចនិងមិនមានជំនឿតាមសម្ដីយើងទៀត”គិតដូច្នេះហើយរកឧបាយកលដើម្បីធ្វើបាបព្រះធម្មាចារ្យ គាត់មានវេទមន្ដដូច្នេះហើយបានជាមើលឃើញព្រះធម្មាចារ្យទៅដល់ទីណា ក៏ន្រញាប់ទូលថ្វាយព្រះមហាក្សត្រថាៈ “ក្រាបសូមថ្វាយបង្គំព្រះករុណាខ្ញុំម្ចាស់បានទស្សន៍ទាយមើលឃើញមានបីសាចចម្លែកជិតមកដល់ទីនេះ វាននិងធ្វើឱ្យវិនាសដល់ប្រទេសយើងសូមព្រះអង្គត្រូវមានការប្រុងប្រយ័ត្ន ប្រសិនជាព្រះអង្គមិនជឿទូលបង្ខំនិងបង្ហាញជូនព្រះអង្គទត បីថ្ងៃក្រោយសត្វចម្លែកនោះប្រែរូបជាព្រះសង្ឃម្នាក់ រូបសម្បតិ្តល្អអស្ចារ្យមកដល់ភូមិនេះ..សូមព្រះអង្គឱ្យសេនាព័ទ្ធជុំវិញទ្វាមើលពឺទីខ្ពស់មើលចុះមកព្រះអង្គនិងឃើញប្រជាជនហ៊ុំព័ទ្ធជុំវិញមនុស្សនោះពីព្រោះមានមន្ដអាគមទាក់ទាញសត្វលោក”ស្ដាប់គាត់និយាយដូច្នេះព្រះរាជាមានការភ័យខ្លាចយ៉ាងខ្លាំងបារម្ភរាជជានុរាស្រ្តបះបោលដូច្នេះហើយស្ដេចក៏ជឿតាមឧបាយកលរបស់គាត់បីថ្ងៃក្រោយមកដូចសម្ដីមនុស្សកាន់សាសនាអាក្រក់នោះបាននិយាយ ស្ដេចឈរនៅខាងលើទ្វាវាំងសង្កេតឃើញអ្នកបួសម្នាក់មកជិតទ្វាវាំង អ្នកគ្រូម្នាក់នោះគឺជាព្រះធម្មាចារ្យ មានសេចក្តីស្រលាញ់ដូច្នេះហើយនៅពេលដែលប្រជានុរាស្រ្តឃើញព្រះអង្គក៏នាំគ្នារត់មកព័ទ្ធជុំវិញព្រះអង្គ មនុស្សកាន់សាសនាអាក្រក់ឃើញអញ្ចឹងក៏ទូលព្រះរាជាភ្លាមថាៈនោះណរព្រះអង្គឃើញទេ?ទូលបង្គំមិនបាននិយាយខុសទេ សត្វចម្លែកនោះមានមន្តអាគមទាក់ទាញមនុស្សនៅពេលដែលវាមកដល់ទ្វាវាំង សូមព្រះអង្គបាញ់ព្រួញភ្លាម ប្រសិនជាទុក្ខឱ្យេវាចូលដ៏ក្នុងវាំងគឺអ្វីគ្រប់យ៉ាងនឹងត្រូវវិនាស។ព្រះរាជាបញ្ជាសេនាស្ទាក់ផ្លូវគ្រប់ទីកន្លែងហើយនិងបិទទ្វាវាំងព្រះធម្មាចារ្យឈរពីមុខខ្លោងទ្វាវាំងនិយាយធម្មតាថាៈ “តើមាននរណានៅទីនោះទេ?សូមបើកទ្វាឱ្យអត្មាចូលផល”នៅពេលនោះនៅពីលើខ្លោងទ្វាវាំងព្រួញបានបាញ់ចុះមកដូចជាភ្លៀងធ្លាក់់អញ្ចឹងចម្លែកនៅខាងក្រោមវិញដាវនិដាវគ្រប់ទីកន្លែងកំពុងត្រៀមវាយប្រហាព្រះអង្គ អ្នកបួសម្នាក់គ្មានដាវគ្មានអាវុធក៏ប៉ុន្ដែគាត់ហ៊ានដូចជាធម្មតា គ្មានអារម្មណ៍ភ័យខ្លាចអ្វីឡើយ? ចម្លែកម៉្យាងថានៅពេលដែលព្រួញជាច្រើនហោះសំដៅទៅជិតព្រះធម្មាចារ្យព្រួញទាំងអស់ក៏ក្លាយជាផ្កាឈូកគ្រប់ពណ៍ចម្រុះធ្លាក់ចុះហាក់បីជាមាននរណាម្នាក់កំពុងបាចផ្កាទទួលព្រះអង្គចំណែកព្រះរាជាវិញមានការភ្ញាក់ផ្អើលផងភ័យផងមិនដឹងរឿងអ្វីកើតឡើងបបន្ទាប់ពី ពីរបីនាទីក្រោយមកព្រះរាជាក៏ចាប់ផ្ដើមស្ងប់អារម្មណ៍ឡើងវិញហើយក៏យល់ឃើញការពិតហើយក៏មានការសោកស្ដាយយ៉ាងខ្លាំងដោយភាពល្ងង់ខ្លៅរបស់ទ្រង់ព្រះរាជាក៏ប្រញាប់ចុះមកកន្លែងខ្លោងទ្វាវាំងអញ្ចើញព្រះធម្មាចារ្យនិមន្ដចូលរាជវាំងជារាងរាល់ថ្ងៃព្រះអង្គទេសនាឱ្យព្រះរាជា ម្ចាស់ក្សត្រត្រីជាមួយកងទ័ពពលសេនាទាំងអស់នៅក្នុងព្រះបរមរាជវាំងអំពីគុណធម៌ធ្វើជាមនុស្ស អំពីនូវសេចក្ដីស្រលាញ់អំពីកម្មផលហើយនិងអំពីបួសរៀនមួយជីវិតរំដោះផុតទុក្ខមិននៅតោងពិភពដ៏ងងឹតងង្ងល់នេះទៀតឡើយ បានព្រះគ្រូទេសនាធម៌ព្រះរាជាក៏ភ្ញាក់ខ្លួនចាប់តាំងពីពេលនោះមកព្រះរាជាបាននាំការបង្រៀនអំពីធម៌អាពីព្រះធម្មាចារ្យដឹងនាំមនុស្សលោកនាំសេចក្ដីស្រលាញ់ឱ្យប្រជានុរាស្រ្តចាប់តាំងពីពេលនោះមកប្រទេសនេះកាន់តែរុងរឿងមមានការរីកចំរើនសម្បូរបែបប្រជាជននមានជីវភាពគ្រប់គ្រាន់និងសុភមង្គល។

Share