ដូនជីនិងកូនអណ្តើកពីរ

by

ព្រះធម្មាចារ្យរូម៉ានិទានរឿងឱ្យសិស្សសមាធិនៅវិហារកម្ពុជា ស្រុកកៀននស្វាយខេត្តកណ្ដាលថ្ងៃទី១៨ខែ០៤ឆ្នាំ២០០៩ នៅកម្ពុជា

នៅសម័យបុរាណមានកុលសម្ព័ន្ធមួយមានស្ដុកស្តម្ហណាស់ បញ្ញាឆ្លាតវៃស្មោះត្រង់ចេះស្រលាញ់បីបាច់ថែរក្សាគ្នាអ្នកភូមិមួយរបងជាមួយហើយគោរពព្រះពុទ្ធសាសនា កុលសម្ព័ន្ធនេះមានប្រជាជនមិនច្រើន ស្ដេចរបស់កុលសម្ព័ន្ធគឺជាមនុស្សដែលមានចិត្តសប្បុរសធម៌ និងចរិយាសម្បត្តិហើយស្រលាញ់ប្រជានុរាស្រ្តបានជាប្រជានុរាស្រ្តគោរពស្រលាញ់ទ្រង់ណាស់ ស្តេចម្នាក់នេះមានប្អូនស្រីម្នាក់ឆ្នើមពូកែប្រាជ្ញាជាងមនុស្សទាំងពួង ហើយមានសមត្ថភាពសំនួរវោរហារគ្មានគ្រូប្រៀប នាងមិនអើពើនិងកិតិ្តយស ទ្រព្យសម្បត្តិ និងអំណាច បុណ្យស័កនៅលើលោកនេះឡើយ។ មានថ្ងៃមួយ ព្រះនាងមកជួបព្រះរាជាសូមលះបង់នូវអ្វីទាំងអស់ដូចជា ឋានៈដ៏ឧត្តមៗឈានមកផ្លូវបួសរៀន ព្រះរាជាក៏យល់ព្រម ព្រះនាងខ្លួនស្រីមួយធ្វើដំណើរចរាចលនៅជួរភ្នំហេមពាន្តស្វែងរកគ្រូដើម្បីបួសរៀន រស់នៅក្នុងល្អាងភ្នំល្វឹងល្វើយគ្មានមនុស្សរស់នៅឡើយមានថ្ងៃមួយ នាងធ្វើដំណើរឆ្លងកាត់ភូមិមួយក៏បានជួបអ្នកលក់   អណ្តើកនៅក្នុងផ្សារ កំពុងតែលក់អណ្តើកសស្រស់ស្អាតពីក្បាល ក្រលែកមើលទៅពួកវានាងមានអារម្មណ៍ថាស្និតស្នាលណាស់ដូច្នេះក៏ទិញទៅទម្លាក់ចុះក្នុងទន្លេ នៅទីកន្លែងដែលថ្ងៃណាក៏នាងមកអង្គុយសមាធិ រាល់ពេលដែលនាងបានមកដល់មាត់ទឹកនោះអណ្តើកពីមានការដឹងគុណនាងណាស់ដែលបានជួយជីវិតពួកវារួចផុតពីក្រញាំដៃរបស់អ្នកលក់ អណ្តើកមួយនិយាយទៅកាន់នាងថាៈ “ថ្ងៃក្រោយបើសិនជាមានរឿងអ្វីសូមហៅខ្ញុំ!ខ្ញុំនិងមកជួយនាងភ្លាម” ហើយក៏មានថ្ងៃមួយនោះ នៅក្នុងរាជវាំងត្រូវទឹកជំនន់ទឹកកើនឡើង ប្រជាជនស្លាប់អណ្ដែតទឹកជាច្រើននៅពេលនោះនាងកំពុងអង្គុយសមាធិនៅក្នុងល្អាងភ្នំ នាងប្រើភ្នែកញ្ញាណសង្កេតឃើញនូវស្រុកកំំណើតកំពុងសណ្ឋានភាពឈឺចាប់ នាងក៏ប្រើវេទមន្ដហោះទៅទីនោះដើម្បីសង្រ្គោះបងប្រុសគឺជាស្ដេចនិងមនុស្សនៅក្នុងរាជវង្សចេញផុតពីតំបន់ទឹកជន់នាងមានបំណងចង់ជួយញ្ញាតិមួយចំនួនទៀតក៍ប៉ុន្ដេនាងក៏អស់កម្លាំងទៅហើយវេទមន្ដរបស់នាងមិនអាចជួយនាងឆ្លងផុតពីកន្លែងទឹកគួចកាន់តែខ្ពស់់ខ្លាំងឡើងនាងក៏ត្រូវតែប្រលែងដៃ ទម្លាក់ញ្ញាតិម្នាក់ឱ្យទឹកគួចទៅ អ្មកស្លាប់ទៅមានការខឹងយ៉ាងខ្លាំង “ហេតុអ្វីជាំនាងជួយបានមនុស្សទាំងអស់ម៉េចក៏ទម្លាក់ខ្ញុំម្នាកឯង” គាត់មិនដឹងថានាងខ្លួនឯងបានអស់កម្លាំងហើយទើបប្រលែងដៃចុះមកនៅពេលដែលប្រលែងម្នាក់នោះនាងស្មានថារក្សាបានជីវិតរបស់ខ្លួនឯង មិនស្មានថានាងក៏ធ្លាក់ចុះក្នុងទឹកជ្រមុជនៅក្នុងទឹក គ្មានអ្វីសម្រាប់តោងឡើយទឹកកាន់តែកើនខ្លាំងឡើង ខ្យល់ក៍កាន់តែខ្លាំងឡើងនៅពេលនេះស្រាប់តែនាងចាំសម្ដីរបស់អណ្ដើកពីរក៏ស្រែកហៅជួយពួកវាក៍មកជួយជាបន្ទាន់នាងអង្គុយលើខ្នងអណ្ដើកលឿងពីរដ៍ស្រស់ព្រឹមព្រៃរួចផុតពីតំបន់ទឹកគួច ស្រាប់តែនាងនឹងដល់សាច់ញ្ញាតិម្នាក់ត្រូវនាងប្រលែងដៃអណ្ដែតតាមទឹកហៅអណ្ដើកមួយត្រឡប់មកវិញជាបន្ទាប់ក៏ប៉ុន្តែហួសពេលហើយ បងប្រុសជាសាច់ញ្ញាតិបានដកដង្ហើមចុងក្រោយ ។ខ្យល់ព្យុះក៏ផុតទៅ អ្វីៗគ្រប់យ៉ាងក៏បានស្ងប់ស្ងាត់កូនអណ្តើកពីរក៏មកលានាងដើម្បីទៅមហាសមុទ្រ នាងនៅតែបន្ដនៅបរមរាជវាំងរកវិធីដាក់់ទឿនឱ្យអ្នកទាំងពួករៀន នៅពេលដែលឆ្លងកាត់ភាពខ្យល់ព្យុះមនុស្សទាំងអស់វិលត្រឡប់ទៅជីវភាពសុខសាន្តវិញគ្រប់ពាក្យដាក់ទឿនរបស់នាងគ្មាននរណាសណ្ដាប់ នាងរស់ដល់អាយុ១៤៥ឆ្នាំទើបសុគតនៅពេលដែលសុគតទៅនាងនៅតែមានអារម្មណ៍ឈឺចិត្តពីព្រោះជួយមិនបានត្រកូលខ្លួនឯងមករកផ្លូវបួសរៀន ស្វែងរកផ្លូវរំដោះផុតទុក្ខព្រោះតែដូច្នេះហើយជាច្រើនពាន់ឆ្នាំកន្លងមកនាងនៅតែបន្ដវាលវដ្ដសង្សាចុះមកពិភពលោកនេះធ្វើជាមនុស្សដើម្បីរកប្រោសសាច់ញាតិទាំងអស់ក៍ប៉ុន្ដែគ្រប់រឿងរាវមិនដូចជានាងគិតប្រាថ្នានោះទេហើយនាងចេះតែវាលវដ្ដសង្សារហូតនៅក្នុងពិភពលោកដ៏កខ្វក់នេះជាតិនេះនាងបានចាប់ជាតិឡើងវិញធ្វើជាអ្នកបួរៀនបរិសុទ្ធ ។

Share