ក្ដីសុបិន្ដ

by

ព្រះធម្មាចារ្យរូម៉ានិទានរឿងឱ្យសិស្សសមាធិស្ដាប់នៅវិហារកម្ពុជាស្រុកកៀនស្វាយខេត្តកណ្ដាលថ្ងៃទី០៣ខែ០៩ឆ្នាំ២០០៩ នៅកម្ពុជា

នៅទីបេមានក្រុមគ្រួសារមួយមានទ្រព្យស្ដុកស្ដមប្រសូត្របានកូនស្រីមួយកាន់តែពេញវ័យនាងកាន់តែស្រស់ស្អាតចរិតមាយាទស្លូតបូតមានគុណធម៌រាល់ថ្ងៃបុណ្យទានចូលឆ្នាំនាងតែងតែនាំផ្កាឈើនិងទិន្នផលឡើងទៅប្រគេនព្រះឃើញនាងស្អាតមានព្រះសង្ឃម្នាក់នៅក្នុងវត្ដមានចិត្តស្រលាញ់នាង នាងក៍បានដឹងពីរឿងនោះក៍ប៉ុន្តែជាមនុស្សម្នាក់ដែលមានគុណធម៌មានបញ្ញាមិនចង់ឱ្យព្រះសង្ឃនេះសឹកដោយសារតែនាង នាងរកគ្រប់វិធីដើម្បីជួយឱ្យព្រះសង្ឃភ្ញាក់រលឹកក៏ប៉ុន្ដែគ្មានវិធីណាព្យាបាលបានឡើយព្រះសង្ឃធ្លាក់មកក្នុងសភាពស្នេហាងប់ងល់ពេញមួយថ្ងៃដេកស្ងៀមដូវចជាមនុស្សដែលអស់វិញ្ញាណអញ្ចឹងមិនមានភាពឧឡារិករបស់ព្រះសង្ឃមួយអង្គឡើយមានថ្ងៃមួយនោះនាងបានធ្វើពុតជាស្លាប់នៅក្នុងភូមិនរណាៗក៏ល្បីថានាងគឺជាមនុស្សស្អាតដូច្នេះហើយមនុស្សស្អាតស្លាប់ទៅពាក្យចចាមអារាមបានរីករាលដាលយ៉ាងឆាប់រហ័សគ្រប់ទីកន្ដែងពួកគេមិនបានដឹងថានាងកំពុងរៀបចំល្បិចមួយ នាងប្រើសាកសពអ្នកស្លាប់ផ្សេងក្លាយបន្លំធ្វើជារូបនាង ហៅក្រុមគ្រួសារកាន់ទុក្ខបីថ្ងៃមិនយកទៅកប់ទេដល់ថ្ងៃទីបួនរូបកាយសាកសពចាប់ផ្ដើមស្អុយរលួយ នាងក៏បានសរសេរសំបុត្រមួយហើយពឹងមនុស្សម្នាក់នាំយកឱ្យព្រះសង្ឃនោះ។ព្រះសង្ឃទទួលបានសំបុត្រក៏ប្រញាប់ទៅផ្ទះនាងភ្លាមឪពុកម្ដាយនាងនិយាយថាៈ “មុនពេលស្លាប់ កូនស្រីខ្ញុំបានទុកសំបុត្រមួយច្បាប់ថាឱ្យព្រះសង្ឃបានមកជិតសាកសពរបស់វា” ព្រះសង្ឃក៏មកកន្លែងសាកសពដែលកំពុងដេកនៅពេលដែលបើកកន្សែងរុំចេញក៏ឃើញសាកសពបានហើមឡើងធំក្លិនស្អុយធ្វើឱ្យព្រះសង្ឃនោះក្អូចចង្អោរគាត់ក៏ប្រញាប់ប្រញាល់រត់គេចចេញមិនហ៊ានងាកមើលមកក្រោយទៅដល់វត្តគ្រូរបស់គាត់សួរថាៈ “ឥឡូវយ៉ាងដូចម្ដេចដែលមានបំណងចងស្នេហានាងទៀតទេរឺក៏ឈប់ហើយ?ជីវិតមនុស្សគឺអញ្ចឹងរាល់ភាពស្អាតមើលពីខាងក្រៅគ្រាន់ជាការសុបិន្ដ សុបិន្ដនោះបានធ្វើឱ្យឯងស្លាប់ទាំងរស់ឈរស្លាប់អង្គុយក៏ស្លាប់ប៉ុន្មានខែមកនេះ ធ្វើឱ្យគិតថានោះគឺជារាងកាយាពិតប្រាកដឥឡូវឯងបានឃើញច្បាស់ហើយ”។ស្ដាប់លោកគ្រូនិយាយរួច ព្រះសង្ឃក៏មានការយល់ដឹងភ្ញាក់ខ្លួនហើយក៏យកចិត្តទុក្ខដាក់ឆ្ពោះមកខាងក្នុងបួសរៀនថ្ងៃក្រោយលោកក៏បានធ្វើជាអធិការវត្ដមានព្រះជន្មកៅសិបប្រាំបួនឆ្នាំ។

* មនុស្សលោកនៃពួកយើងរស់នៅក្នុងការស្រមើស្រមៃអាប់អួរដោយមិនដឹងចេះតែគិតថាអ្វីដែលយើងកាន់់ចាប់បានរាល់អ្វីៗដែលយើងស្រលាញ់ចូលចិត្តគឺជាការពិតហើយមិនដឹងថាអ្វីគ្រប់យ៉ាងនៅលើលោកនេះសឹងតែជារឿងមិនទៀងទាត់ឡើយ។

Share