ផលប្រយោជន៍នៃការស្ដាប់ធម៌

by

ព្រះធម្មាចារ្យរូម៉ានិទានរឿងឱ្យសិស្សសមាធិស្ដាប់នាពេលចំរើនសមាធិ៧ថ្ងៃ នៅរាជធានីថ្ងៃទី០១ខែ០៩ឆ្នាំ២០០៦

តាំងពីព្រេងនាយ នៅក្នុងភូមិមួយនោះមានបុរសកំណាញ់ម្នាក់លោបលន់និងទ្រព្យសម្បត្តិណាស់ចំពោះគាត់ទ្រព្យសម្បត្តិគឺធំជាងអ្វីៗទាំងអស់មានថ្ងៃមួយឮថាភូមិនៅជិតខាងមានមនុស្សម្នាក់ឱ្យអចលនទ្រព្យដោយទទេៗអ្នកណាមកយកក៏បានគាត់ក៏ប្រញាប់រត់មកភ្លាមដោយចរិតលោបលន់ដូចច្នេះហើយគាត់ក៏យកបានឥវាន់ជាច្រើនហើយគាត់ម្នាក់ឯងមិនអាចនាំត្រឡប់ទៅវិញបានគាត់អង្គុយចុះហើយក៏គិតរកវិធីដើម្បីនាំទ្រព្យទាំងអស់នោះយកទៅផ្ទះដោយមិនចាំបាច់ចំណាយប្រាក់ជួលមនុស្សឡើយមួយសន្ទុះក្រោយមកមានមនុស្សម្នាក់មកនិយាយកាន់គាត់ថាៈ
»ទុកឱ្យខ្ញុំកាន់ឥវាន់ទាំងអស់នេះឱ្យលោកចុះ
»បើសិនជាជួយតែយកប្រាក់គឺមិនត្រូវការទេ
»ខ្ញុំជួយដោយឥតគិតថ្លៃមិនត្រូវការប្រាក់ក៏មិនត្រូវការយកអ្វីៗពីលោកទាំងអស់។
»ល្អពិតមែនរឺ?
»ក៏ប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយ
»លក្ខខណ្ឌអ្វី គាត់បានឆ្លើយនិងអ្នកដែលជួយដោយកំបត់ៗយ៉ាងដូចច្នេះ
»លក្ខខណ្ឌតែមួយគត់គឺនេះ ត្រឡប់មកផ្ទះបងឯងត្រូវតែស្ដាប់ខ្ញុំនិយាយធម៌
»ក៏បាន ពីរម៉ោងសម្រាប់ស្ដាប់ធម៌ដើម្បីឆាប់អស់ពេលវេលានៅតាមផ្លូវគាត់បានទេសនា អំពីសច្ចះធម៌អំពីព្រះជាម្ចាស់ អំពីវាលវដ្ដសង្សា អំពីគុណធម៌ធ្វើជាមនុស្ស….និយាយអ្វីៗគ្រប់យ៉ាងអំពីព្រះ….ពោធិសត្វឱ្យមនុស្សកំណាញ់នេះស្ដាប់នៅពេលដែលគាត់និយាយចប់ពួកគេក៏ល្មមទៅដល់ផ្ទះ
»បានហើយ ដាក់ឥវាន់ចុះរួចហើយទៅៗ!ខ្ញុំមិនត្រូវការបងទៀតទេ មនុស្សកំណាញ់នេះនៅតែនិយាយកំបត់ៗដដែលៗ
»ចាំបន្ដិចខ្ញុំចង់និយាយជាមួយបងថែមមួយឃ្លាទៀត មនុស្សនេះនៅតែបន្ដអត់ធ្មត់ចំពោះមនុស្សកំណាញ់នេះ(មនុស្សកំណាញ់និយាយ)
»និយាយឆាប់ឡើងខ្ញុំក៏មិនចង់ឱ្យនណារផឹកទឹកនៅផ្ទះខ្ញុំឡើង
»៣ថ្ងៃក្រោយលោកនិងស្លាប់ហើយត្រូវចាំឱ្យច្បាស់មួយរឿងថាៈនៅពេលដែលស្លាប់ទៅ លោកនិងទទួលរាល់បាបកម្មទាំងអស់ រាល់ភាពអត្មានិយមដែលលោកបានសាងឡើងនៅលើលោកនេះ…ស្ដេចយមរាជនិងសួរទៅលោកថាៈ “អ្នកឯងចង់ទទួលកម្មផលមុនរឺបុណ្យកុសលាជាមុនសសិន”

ចូលលលោកចងចាំថាៈ “ចង់ទទួលបាបកម្មមុន”គឺជីវិតរបស់លោកគឺត្រូវបញ្ចប់ហើយ លោកត្រូវតែស្ដាប់ពាក្យរបស់ខ្ញុំនិយាយ ឮហើយរឺនៅ!
»ស្ដាប់បានហើយ លោកនិយាយផ្ដេសផ្ដាសតែម្នាក់ឯង “គ្មានហេតុផល យើងកំពុងតែរស់ដីល្អប្រសើរដូច្នេះដែលមនុស្សនេះហ៊ានដាក់បណ្ដាសាឱ្យយើងស្ដាប់កំពុងតែរស់ដោយភាពមានស្ដុកស្ដមដូច្នេះ រឿងអីដែលយើងស្លាប់បាន?” ពាក្យដែលមុស្សនោះនិយាយគឺប្រាកដណាស់ ៣ថ្ងៃក្រោយមកមនុស្សកំណាញ់នោះក៏បានស្លាប់ វិញ្ញាណរបស់គាត់ក៏ត្រូវធ្លាក់នរក ស្ដេចយមរាជក៏បើកបញ្ជីឃើញថាម្នាក់នេះមានបុណ្យកុសល២ម៉ោងស្ដាប់ធម៌ដូច្នេះក៏និយាយថាៈ

បានហើយនៅលើពិភពលោកអ្នកឯងកំរិះគ្មានបុណ្យកុសលគឺជាមនុស្សកំណាញ់ម្នាក់ អាក្រក់បំផុតបុណ្យកុសលបន្ដិចក៏មិនមាន ក៏ប៉ុប្ដែដោយសារតែអ្នកឯងមាន២ម៉ោងស្ដាប់ធម៌ហេតុនេះហើយក៏មានបុណ្យកុសលបានឡើងឋានសួគ៌តើឥឡូវអ្នកឯងចង់ទទួលបុណ្យកុសលមុនរឺកក៏ទទួលបាបមុន? បើសិនជាចង់ទទួលបាបកម្មមុនយើងនិងឱ្យឯងសងបាបកម្មមុនរួចហើយក៏សោយសុខបុណ្យកុសលដោយសន្សឹមៗនៅពេលក្រោយរឺក៏ឯងទៅសោយសុខនៅឋានសួគ៌ជាមុន រួចហើយនិងសងបាបកម្មជាក្រោយ? មនុស្សកំណាញ់នេះក៏ចងចាំសំដីរបស់មនុស្សនោះដែលបានផ្ដែផ្ដាំដូច្នេះហើយក៏និយាយកាន់យមរាជថាៈ
»ខ្ញុំចង់ទទួលបុណ្យកុសលមុន.

មនុស្សនេះក៏បានឡើងឋានសួគ៌ជាបន្ទាន់ទើបទៅដល់គាត់ក៏បានជួបមនុស្សដែលបានទេសនាឱ្យគាត់ស្ដាប់នាថ្ងៃមុន(មនុស្សនោះគឺជាព្រះធម្មាចារ្យ) ព្រះធម្មាចារ្យនិយាយៈ
»លោកអង្គុយចុះមកហើយបន្ដស្ដប់ខ្ញុំទេសនាថែមប្រាំម៉ោងទៀត នៅពេលដែលគាត់ស្ដាប់រួចព្រះធម្មាចារ្យនិយាយថាៈ លោកគួរតែចងចាំថាដោយសារតែ២ម៉ោងស្ដាប់ធម៌ទើបលោកមានបុណ្យកុសលបានឡើងឋានសួគ៌បន្ដសោយសុខបុណ្យកុសលប៉ុន្មានរយឆ្នាំនៅទីនេះទៀតប៉ុន្មានរយឆ្នាំក្រោយមកស្ដេចយមរាជនិងចាប់លោកចុះដើម្បីកាត់ទោសរាល់ទោសកំណាញ់របស់លោកមិនចេះដាក់ទៀនមួយសេនឱ្យនណារទាំងអស់ហើយក៏មិនចេះស្រលាញ់អ្នកណា ចេះតែរឹបអូសយកឱ្យខ្លួនឯង បាបកម្មនេះលោកត្រូវតែសង បើសិនជាលើកក្រោយស្ដេចយមរាជចាប់លោកចុះកាត់ទោស លោកត្រូវចងចាំនិយាយជាមួយស្ដេចយមរាជថាៈ “ខ្ញុំចង់ទទួលបុណ្យកុសលមុន”និយាយដដែលៗអញ្ចឹងចងចាំហើយរឺនៅ! ប៉ុន្មានរយឆ្នាំក្រោយមកវិញ្ញាណរបស់គាត់ក៏ធ្លាក់ចុះនរកពីព្រោះបានសោយសុខអស់បុណ្យកុសលទៅហើយស្ដេចយមរាជបើបញ្ជីក៏ឃើញគាត់មានថែមប្រាំម៉ោងបុណ្យកុសលស្ដាប់ធម៌ទៀតហើយក៏នាំគាត់វិលត្រឡប់ទៅឋានសួគ៌វិញបន្ដសោយសុខនូវបុណ្យកុសលឡើងទៅដល់ឋានសួគ៌គាត់ក៏បន្ដស្ដាប់ព្រះធម្មាចារ្យនោះទេសនា.ក្រោយមកស្ដេចយមរាជពិនិត្យឡើងវិញ ឃើញថាគាត់មានព្រះធម្មាចារ្យដូច្នេះក៏និយាយាថាៈ
»ឈប់ទៅលើកលែងទោសឱ្យលោកចុះ!យើងប្រជែងមិនឈ្នះគ្រូរបស់លោកទេ.
* ភាពស័ក្តិសិទ្ធិ របស់ព្រះធម្មាចារ្យគឺដូច្នេះ ព្រះអង្គគ្រាន់តែឱ្យយើងស្ដាប់ធម៌ ប្រាប់វិធីឱ្យយើងសមាធិ សណ្ដាប់គ្រប់ពាក្យប្រៀនប្រដៅរបស់ព្រះពោធិសត្វទាំងដប់ទិសហើយសុភាពរាបសាររៀនសូត្រ ញាតិញោមស្ដាប់ធម៌គឺជាបុណ្យកុសលរបស់ខ្លួននិងបានកាន់តែច្រើនឡើងដូច្នេះហើយស្ដេចយមរាជខ្លាចព្រះធម្មាចារ្យណាស់ ព្រះធម្មាចារ្យម្នាក់មិនធ្វើអ្វីទាំងអស់មិនប្រើវេទមន្ដ មិនឡើងឋានសួគ៌ក៏មិនបំផ្លាញឋាននរកអ្វីទាំងអស់ ព្រះធម្មាចារ្យគ្រាន់តែមានសេចក្ដីស្រលាញ់ ព្រះអង្គស្គាល់កម្មផល ជួយសត្វលោកចូលមកផ្លូវស្ដាប់ធម៌ដើម្បីលុបបំបាត់រាល់់បាបកកម្មរបស់ពួកគេ.។

Share