កម្មវិធីចែកអំណោយមនុស្សធម៌នៅខេត្តកំពង់ចាម

by

ក្នុងកម្មវិធីចែកអំណោយនៅស្រុកបាធាយ ខេត្ត កំពងចាម កាលពីពេលថ្មីនេះ ព្រះតេជគុណ រូម៉ា មានមតិសំណេសសំណាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ជាមួយព្រះសង្ឃ ជាមួយគណះធិបតី លោកយាយ លោកតា ប្រជាពលរដ្ឋ សិស្សានុសិស្សា ដោយសំដែងភាពរីករាយដោយបានឃើញបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភាពសុខុមក្រោមដំបូលសន្តិរភាពយ៉ាងពេញលេញ ក្រោមការ
ដឹកនាំរបស់រាជរដ្ឋភិបាលកម្ពុជា។ នោះគឺជាសំណាងរបស់ប្រជាពលរដ្ឋកម្ពុជា បើយើងសង្កេតមើលបណ្តាលប្រទេសមួយចំនួន កំពុងជួបគ្រោះសង្គ្រាមដែលធ្វើអោយបាត់បង់ជីវិតទាំងវ័យក្មេង ទំាងចាស់គួរអោយអាណិតអាសូរ ដូចច្នេះហើយបានជាព្រះជាម្ចាស់ អប់រំទូន្មានប្រៀនប្រដៅមនុស្សគ្រប់រូបអោយធ្វើតែអំពើលល្អ ជៀសវាងពីអំពើលហឹស្សាទាំងអស់។ ឯកឧត្តម ផ្លោក ផន បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋថា ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពដែលបង្កអោយមានគ្រោះដោយចៃដន្យ។ ឯកឧត្តម បានសុំអោយបបងប្អូនដែលមានអាយុ ១៨ ឆ្នាំឡើងទៅព្រមទាំងលោកយាយលោកតា ពូ មីង អញ្ចើញចូលរួមចុះឈ្មោះបោះឆ្នោតគ្រប់គ្នាចាប់ពីថ្ងៃនេះរហូតដល់ខែ11ឆ្នាំ2016 ដើម្បីមានសិទ្ធិជ្រើសរើសអ្នកដឹកនាំដែលស្រលាញ់បងប្អូនយ៉ាងពិតប្រាកដ។ ឯកឧត្តមបានបំពាក់មេដាយកិតិ្តយសជូននិងប្រគេនដល់សប្បុសជនដែលបាន

  • ប្រគេនបច្ច័យចំនួន ១០០០ ដុល្លា អង្ករចំនួន ១០០ គីឡូ ដល់វត្តទំនប់អង្គជ័យ
  • ប្រគេនព្រះសង្ឃ ៥២ អង្គ មួយអង្គសាដកមួយ បច្ច័យចំនួន 30000រៀល
  • អំណោយជូនបងប្អូនប្រជាពលរដ្ឋ ៥០០ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម ទឹកស៊ីអ៊ី ២ ដប អំពិល មួយគីឡូ មី មួយកេស
  • សិស្ស ៥០០ នាក់ ម្នាក់ៗទទួលបានកាបូបរៀនមួយនិងប្រដាប់ប្រដាលសិក្សាមួយឈុត
  • លោកគ្រូ អ្នកគ្រូ ៣៣ នាក់ ម្នាក់ៗទទួលបានថវិការ 20000 រៀល
  • ឧបត្ថម្ហជូនមន្ត្រីសាលាស្រុក បាធាយនិងមន្ទីរធម្មការស្រុក និងបានជូនអណ្តូងទឹកមួយនិងកងកំលាំងការពារពីធី សរុបអស់ទឹកប្រាក់ 2 មឺុន 1 ពាន់ ដុលា្លសហរដ្ឋអាមេរិច ហើយព្រះតេជគុណ រូម៉ាបានប្រកាសអោយកសាងសាលារៀនមួយខ្នងឋិតនៅក្នុងស្រុកបាធាយខេត្ត កំពងចាម ផងដែល។

មើលវីដេអូ៖

Share