កម្មវិធីចែកអំណោយនៃសេចក្តីស្រលាញ់របស់ព្រះតេជគុណ រូម៉ា នៅខេត្តស្វាយរៀង

by

ប្រជាពលរដ្ឋជាង ៥០០ គ្រួសារ រស់នៅស្រុក រមាសហែក ខេត្ត ស្វាយរៀង បានជួបសំណេសសំណាល់និងទទួលអំណោយពីទេសរដ្ឋមន្ត្រី ហឹម ឆែម និង សមាគមសមាធិព្រះពុទ្ធសាសនាអន្តរជាតិ។ ពីធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី 06,09,2016 ដោយបានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជារដ្ឋមន្ត្រី រដ្ឋលេខាធិការ មន្ត្រីរាជការក្នុងក្រសួងធម្មការ។ ព្រះគ្រូ មានសង្ឃដីការថា ព្រះពុទ្ធសាសនា គឺជាសាសនាល្អប្រសើរណាស់សំរាប់អ្នកកាន់ព្រះពុទ្ធសាសនាដែលដឹកនាំមនុស្សអោយធ្វើតែអំពើលល្អ ចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាមានលំបាកហើយព្រះអង្គបានឃើញប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិរភាពយ៉ាងពិតប្រាកដក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ព្រះគ្រូមានបន្ទូលថា កាលពីវ័យកុមារ ព្រះអង្គជួបនូវទុក្ខ

លំបាកច្រើនណាស់ ព្រះអង្គមានស្រុកកំណើតនៅខេត្ត កំពត ដោយសារតែសម័យសង្គ្រាម ព្រះអង្គបានភៀសខ្លួនចេញទៅក្រៅប្រទេស ព្រះអង្គតែងតែបុណ្យស្រន់សុំអោយព្រះអង្គបានសុខមានជីវភាពធូរធានិងត្រលប់ទីកំណើតដែលព្រះអង្គបានកើតមកវិញនិងជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតអោយអស់ពីលទ្ធភាព ។ ឯកឧត្តម ហ៊ឹម ឆែម មានមតិសំណេសសំណាល់ជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែល នៅក្នុងឪកាសនោះ ឯកឧត្តមបានថ្លែងអំណរអរព្រះគុណចំពោះព្រះតេជគុណ រូម៉ា និងថ្នាក់ដឹកនាំរបស់សមាគមសមាធិព្រះពុទ្ធសាសនាអន្តរជាតិបាននាំមកនូវយ៉ាងច្រើនសន្ធឹកសន្ធាប់មកប្រគេនជូនព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត ទាំងនោះគឺជាការចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាល។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបំពាក់មេដាយ កិត្តិយសដល់ព្រះតេជគុណ រូម៉ា និងកាត់បូរសំពោធអោយប្រើប្រាស់នូវ

  • អណ្តូងទឹកចំនួន ១១ ដែល ឧបត្ថម្ហដោយសមាគម
  • ដោយបានប្រគេនបច្ច័យដល់វត្តចំនួន ៥០០ ដុល្លា អង្ករ ១០០ គីឡូក្រាម ព្រះសង្ឃ៥២ អង្គ មួយអង្គទទួលបានបច្ច័យ 3០០០០ រៀល សាដកមួយ។
  • មន្ត្រីឃុំនិងស្រុក ព្រមទាំងកំលាំងការពារ លោកគ្រូ អ្នកគ្រូ 137 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 20000 រៀល
  • ប្រជាពលរដ្ឋ ៥០០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គីឡូក្រាម អំបិលមួយគិឡូ ទឹកស៊ីអ៊ី2ដប និងមីមួយកេស។
  • សិស្សានុសិស្ស ម្នាក់ៗទទួលបានកាបូប រៀនមួយនិងប្រដាប់ប្រដាសិក្សាមួយឈុត។

ក្រោយមកគណះធិបតីបានអញ្ចើញមើលអណ្តួងទឹកដែលបានកសាងរួចរាល់និងបានឧបត្ថម្ហគ្រួសារលោក ជុំ បុណ្យ ដែលមានជីវភាពក្រីក្រ ព្រមទាំងពិការជើងផង ចំនួន ៥០០ ដុល្លា សំរាប់ជួសជុលផ្ទះ។

មើលវីដេអូ៖

Share