សារនៃសេចក្តីស្រលាញ់

មនុស្សយើងទាំងអស់គ្នាមិនថាអ្នកនោះមានឋានៈឬអត្តចរិតយ៉ាងណាក៍ក្នុងសង្គមក៍ដោយ ក៍សុទ្ធតែត្រូវការនូវសេចក្តីស្រលាញ់បុត្រាបុត្រីត្រូវការសេចក្តីស្រលាញ់ពីឪពុកម្តាយ ចំណែកឯមាតាបិតាត្រូវការសេចក្តីស្រលាញ់អាណិតពីកូនចៅ កំលោះ ក្រមុំ ត្រូវការសេចក្តីស្រលាញ់ពីគូរស្រករ រីឯប្តីប្រពន្ធក៍ត្រូវមានចិត្តអាណិតស្រលាញ់គ្នាជាយូរអង្វែងដែរ។អ្នកមានស្តុកស្តម្ភអ្នកបានជោគជ័យឬក៍ជាអ្នកមាននូវទោសកំហុស អ្នកមានអំណាច ឬអ្នកថោកថយអ្នកណាៗក៍យល់ឃើញថាខ្លួនគឺខ្វះសេចក្តីអាណិត និង សេចក្តីស្រលាញ់ហើយតែងតែប្រាថ្នាចំពោះវា តែបើអ្នកនោះមានសេចក្តីស្រលាញ់ច្រើនប៉ុណ្ណាក៍ដោយក៍មនុស្សលោកយើងឃើញថានៅតែខ្វះជានិច្ច និង មានពេលខ្លះសេចក្តីអាណិតស្រលាញ់ដែលយើងរកបាននោះ បែរជារុញច្រានអ្នកនោះអោយទទួលរងការឈឺចាប់ ហេតុយ៉ាងណាបានជាមានរឿងបដិបក្ខគ្នាបែបនេះ?ពីព្រោះអ្វីដែលមនុស្សយើងកំពុងមាន ទោះបីជាវាមានសុភមង្គលឬក៍ជាទុក្ខទោសសុទ្ធតែមានហេតុផលពីខាងផ្លូវនៃចិត្តដួងវិញ្ញាណ ហើយនិងទទួលបានឥទ្ធិពលយ៉ាងខ្លាំងពីអាកាសធាតុ ជាទូរទៅគេហៅថាច្បាប់នៃកម្មផល សេចក្តីសុខនិងទុក្ខទោសរបស់មនុស្សលោក ឬ ក្រុមគ្រួសារជនបទណាមួយឬក៍មានមាតុភូមិណាមួយ សុទ្ធតែមានហេតុផលពីអតីតជាតិដែលបានសាបព្រោះជាពូជពីជាតិមុនមកហើយ។ មនុស្សជាបថុជនគឺមិនអាចធ្វើអោយផ្លាស់ប្តូរបានទេ ហើយគេនិយមហៅថា នុះ! ជាកម្មផល!

ហេតុដូច្នេះសត្វលោកយើងមានវិធីណាដើម្បីផ្លាស់ប្តូរនូវផលកម្មរបស់ខ្លួនបាន?  មាននិងមិនមានគួរធ្វើយ៉ាងណា?

ចំលើយ: ជីវិតយើងត្រូវតាំងនៅក្នុងសមាធិដើម្បីអោយក្លាយទៅជាត្រាស់ដឹងក្រោមការដឹកនាំ បង្រៀនរបស់ព្រះធម្មាចារ្យនៃវិញ្ញាណវិសុទ្ធ។ ជាព្រះធម្មាចារ្យក្នុងឋានបច្ចុប្បន្នប្រកបដោយមហាករុណាទិគុណនិងបញ្ញាមានគ្រប់អំណាច និងកំលាំងស្រោចស្រង់និងបន្សាត់អស់នូវកម្មផលដែលតែងតែធ្វើអោយយើង ជាមួយនិងព្រះធម្មាចារ្យបច្ចុប្បន្នកាលសត្វលោកទាំងនោះ ទើបអាចនិងទទួលបាននូវមហាមេត្តាករុណាដ៍ធំធេង។

ពីដើមសតវត្សទី ២០ ព្រះអង្គ រូម៉ាបានទទួលកិច្ចផ្សព្វផ្សាយព្រះធម៌សេចក្តីមេត្តាករុណាធម៌របស់ចក្រវាឡ មកពិភពផែនដីនៃយើងនិងបន្តភារកិច្ច ដើម្បីប្រោសសត្វលោករបស់ព្រះធម្មាអាចារ្យពីអតីតកាល។ នៅក្នុងពេលបច្ចុប្បន្នមានមនុស្សលោកក្នុងពិភពលោកយើងច្រើនចូលរៀនសមាធិជាមួយនិងព្រះអង្គ គឺដើម្បីបានរស់ក្នុងក្តីមេត្តាករុណាធម៌និងរំដោះបានផុតទុក្ខ។

ព្រះធម្មាចារ្យ រូម៉ា ដាស់សតិដល់សត្វលោករាល់គ្នាស្គាល់និងបានដឹងគុណជាតិ នៃក្តីមេត្តាករុណាដែលនៅខាងក្នុងខ្លួននៃបុគ្គលម្នាក់ៗ តាមមធ្យោបាយតាំងសមាធិដោយពលៈញាណ មុទុតា ក្នុងខន្ធសន្តានផ្ទាល់របស់អាត្មារបស់រាល់គ្នា។

ក្តីមេត្តារបស់ព្រះអាទិទេពបានប្រគល់តាមរយះវត្តមានរបស់ព្រះធម្មាចារ្យបច្ចុប្បន្នអាចស្រោចស្រង់សត្វលោករួចផុតពីសង្គ្រាមពីធម្មជាតិនិងរំដោះសត្វលោករួចផុតពីក្តីទុក្ខសោក ការវិលវុលពីការកើតស្លាប់ៗកើតក្នុងវាលវដ្តសង្សារងនូវទោសទាំងអស់នោះ។

មនុស្សលោកយើង បើទោះបីជាអ្នកណាៗក៍ត្រូវការដល់សេចក្តីស្នេហាពីព្រោះសារធាតុដើមពីក្នុងរបស់មនុស្សលោក គឺជាចិត្តមហាករុណាមិនអាចរារាំងបានព្រះបានបង្កើតលោកជាបញ្ញា-បារមី ប៉ុន្តែដោយសារតែយើងរាល់គ្នារស់នៅក្នុងភពនៃកម្មផល សត្វលោកត្រូវរនាំអវិជ្ជាបិទបាំងនូវពន្លឺបញ្ញា ហេតុដូច្នេះ បានជាជានិច្ចជាកាលសត្វលោកយើងតែងតែនឹកឃើញថា វាមានការខ្វះខាតសេចក្តីស្រលាញ់អាណិតស្រលាញ់ដ៍ធំធេងនេះគេចេះតែទៅកកាយរុករកនូវចិត្តមេត្តាបន្តិចចន្តួចនិងរាប់ជាតិតទៅទៀត នៅតែរុករកគ្មានថ្ងៃស្រាកស្រាននិងគ្មានទីបញ្ចប់ឡើយ។

មានមហាករុណាទិគុណមួយយ៉ាងធំធេង និងនាំដល់សត្វលោកយើងដល់ក្តីបរមសុខជាអមតៈ ហើយបាននាំចាកចេញពីផុតពីការកើតស្លាប់ៗនៃវាលវដ្តសង្សា នោះហើយដែលគេហៅថាជាដួងចិត្ត មេត្តាករុណាធម៌ ហើយសត្វលោកធ្លាប់ហៅទៅតាមឈ្មោះជាច្រើនចិត្តមេត្តារបស់ព្រះពុទ្ធ ចិត្តមេត្តារបស់អរិយបុគ្គល (អ្នកត្រាស់ដឹង) ចិត្តមេត្តារបស់ព្រះបិតានិងចិត្តមេត្តារបស់ព្រះអាទិទេព។

តាំងពីអតីតកាលកន្លងមកនោះ ព្រះអង្គតែងតែបញ្ចូនចិត្តមេត្តានេះ យកមកអោយមនុស្សលោកតាមរយះអ្នកតំណាងអោយព្រះអង្គនោះហើយដែលគេហៅថាព្រះធម្មាចារ្យក្នុងពេលបច្ចុប្បន្នកាល។

ជាសព្វកាលគឺលើផែនដីយើង តែងតែមានព្រះធម្មាចារ្យចុះមកបដិសន្ធិ ព្រះពុទ្ធអង្គក៍ធ្លាប់ជាសាស្តាកើតក្នុងសត្សវត្ស២៥០០ឆ្នាំមុនព្រះអង្គនិងព្រះយេស៊ូគីតូលគឺជា ព្រះសាស្តាក្នុងសម័យរបស់ព្រះអង្គចំណែកព្រះសាស្តាក្នុងបច្ចុប្បន្នកាលគឺជាព្រះសាស្តាត្រឹមត្រូវ (ពិភពលោកតែងតែហៅថាព្រះធម្មាចារ្យ រូ ម៉ា )។ សត្វលោកដែលមានឧបនិស្ស័យ និង មានចិត្តចង់ស្វែងរកសេចក្តីសុខយ៉ាងពិតប្រាកដដើម្បីរំដោះខ្លួនផុតនូវទុក្ខទោស និង ខំដើរស្វែងរកនូវព្រះធម៌សមាធិ សំលេងនិងពន្លឺ។