ធម៌សមាធិនិងការប្រតិបត្តិធម៌

          បច្ចុប្បន្ននេះនៅលើពិភពលោកមានមនុស្សជាច្រើនដែលបានអនុវត្តធម្មវិធីសមាធិពន្លឺនិងសំឡេង នេះ។នេះជាធម្មវិធីដ៍កំពូលដែលដឹកនាំយើងឱ្យដើរនៅលើផ្លូវនៃការរំដោះ ក៍ប៉ុន្តែតាមរយៈការណែនាំរបស់ព្រះគ្រូរស់កំពុងគង់នៅជាមួយផង។ នេះគឺជាវិធីសាស្ត្រដែលព្រះធម្មាចារ្យតាំងពីសម័យបុរាណដែលព្រះអង្គបានសំរេចនូវការត្រាស់ដឹង។

ធម្មវិធីសមាធិពន្លឺនិងសំឡេង នេះគឺដើម្បីផ្តោតអារម្មណ៍លើព្រះបន្ទូលខាងក្នុង។ នៅក្នុងយើងគឺមានសំឡេងនិងពន្លឺនៃស្ថានបរមសុខ។ នេះជាវិធីសាស្រ្តល្អបំផុតដើម្បីជួយអោយយើងមើលឆ្ពោះទៅរកវិញ្ញាណនៅខាងក្នុងដើម្បីជាពន្លឺនៃព្រះនិងសំឡេងបរិសុទ្ធខាងក្នុងខ្លួនយើង។

សំឡេងគឺជាព្រះដែលបានបង្កើតពិភពលោកទាំងមូលដើម្បីចិញ្ចឹមសាកល សូរសព្ទ័សំឡេងបរិសុទ្ធនេះយើងមិនអាចស្ដាប់លឺដោយត្រចៀកមនុស្សដែលមិនអាចពន្យល់នៅក្នុងភាសារបស់ពិភពលោកនេះទេ គឺទទួលបានតាមរយះអារម្មណ៍តែប៉ុណ្ណោះដោយដួងព្រលឹងរបស់យើង។ ពន្លឺនិងសំឡេងគឺជាអ្នកបង្កើតនៃពិភពលោកនេះ។ អំណាចនៃសំឡេងនេះផ្សារភ្ជាប់យើងទៅនឹងការលើកតម្កើងនូវភាពរុងរឿងរបស់ព្រះជាម្ចាស់។ សំឡេងនេះគឺតែងតែមានក្នុងខ្លួនយើង, ដែលក្នុងគម្ពីរបាននិយាយថា«ព្រះគឺតែងតែមានវត្តមាននៅក្នុងយើង “ឬ” ព្រះជាម្ចាស់ក្នុងខ្លួនយើង»។ ក្នុងព្រះពុទ្ធសាសនានិយាយថា: «ព្រះនៅក្នុងចិត្ត “ឬ” ពុទ្ធិចរិតគឺនៅខាងក្នុងខ្លួនយើង »។

សូរសព្ទ័នៃសំឡេងរបស់ពិភពលោកនិងក្ដីស្រឡាញ់ត្រូវបានសម្ដែងដោយពន្លឺនិងសំឡេង។ ព្រះធម្មាចារ្យគ្រប់ព្រះអង្គពីសម័យបុរាណបាននិយាយអំពីពន្លឺនិងសំឡេងនេះ។ ព្រះធម្មាចារ្យនៃសតវត្សរ៍ទី 21 នេះបានបញ្ជាក់និងរំលឹកសិស្សឱ្យងាកទៅរកសំឡេងដ៍ខ្ពង់ខ្ពស់នេះ។ នៅពេលដែលញាតិញោម អនុវត្តសមាធិធម្មវិធីពន្លឺនិងសំឡេង នោះព្រលឹងរបស់ញាតិញោមនឹងត្រូវបានលើកឡើង ។

អំឡុងពេលចំលងធម៌, កំលាំងរបស់ព្រះធម្មាចារ្យនឹងត្រូវបានផ្ទេរទៅអោយពួកសិស្ស។ សិស្សនឹងបានមើលឃើញពន្លឺភ្លាមៗក្នុងការធ្វើដំណើរដើម្បីស្វែងរកឫសគល់ខាងវិញ្ញាណរបស់ពួកគេ,នៅពេលដែលព្រលឹងរបស់ញាតិញោមក្លាយជាអ្នកមានបញ្ញាណហើយ, បន្ទាប់មករស្មីពន្លឺនិងសូរសព្ទ័សំលេងនោះនិងលើកតម្កើងអោយញាតិញោមមានភាពខ្ពង់ខ្ពស់ពេលនោះព្រះជាម្ចាស់នឹងមកដល់ញាតិញោមជាមិនខាន។

មានតែសូរសព្ទ័សំឡេងពន្លឺដែលអាចណែនាំញាតិញោមហើយមានពន្លឺថ្មីមួយនៅលើផ្លូវ, បើកប្រាជ្ញាខាងក្នុងរបស់ញាតិញោម រស់នៅក្នុងផ្លូវមនោខាងវិញ្ញាណដ៍ខ្ពងខ្ពស់, ពួកយើងត្រូវការសំឡេងដើម្បីដឹកនាំព្រលឹងរបស់យើងដើម្បីទទួលបាននៅទីនោះ។

កំលាំងនៃសូរសព្ទ័សំឡេងនេះនឹងលាងសំអាតកម្មទាំងអស់ដែលយើងបានបង្កើតឡើងក្នុងជីវិត ពន្លឺនេះនឹងបំភ្លឺភាពងងឹតនៅក្នុងចិត្តរបស់យើង។ ការឃើញពន្លឺដែលយើងបានមើលឃើញថានេះជាផ្នែកមួយនៃព្រះ។ ដូច្នេះយើងត្រូវការដើម្បីបន្តការព្យាយាមដើម្បីធ្វើឱ្យប្រសើរឡើងបន្ថែមទៀតដើម្បីអាចក្លាយទៅបុគ្គលស្អាតស្អំនិងធ្វើដំណើររួមជាមួយនឹងព្រះអង្គ។

ដើម្បីទទួលបានការអស្ចារ្យរបស់ព្រះជាម្ចាស់ដ៍កំពូល, បើកប្រាជ្ញាបញ្ញាណនិងមហាសមុទ្រធំនៃសេចក្ដីស្រឡាញ់រឺសំឡេងស្ងប់ស្ងាត់បានលាក់នៅក្នុងសភាវៈជីវិតរស់នៅខាងក្នុងញាតិញោមត្រូវតែមានការណែនាំរបស់ព្រះគ្រូរស់នៅមួយដែលអ្នកចំលងធម៌អោយ។

អ្នកណានឹងនាំយើងនៅតាមផ្លូវនៃបញ្ញាណនោះ?
ព្រះធម្មាចារ្យនឹងត្រូវដឹកនាំយើង។ព្រះអង្គនឹងបង្ហាញយើងពីរបៀបដើម្បីបួសរៀន តាមរយៈធម្មវិធីសមាធិពន្លឺនិងសំឡេង សមាធិជួយឱ្យយើងមានទំនាក់ទំនងជាមួយសំឡេងដ៍អស្ចារ្យ។ប៉ុន្តែប្រសិនបើអ្នកចង់ត្រូវបានការចំលងធម៌ដើម្បីបដិបត្តិនោះ, គឺញាតិញោមត្រូវគោរពតាមវន័យដែលមានដូចខាងក្រោមនេះ: ចូរបួសនិងការប្រព្រឹត្តទៅនឹងសិក្ខាបទប្រាំ។ វាមានភាពពិបាកបន្តិចតែវាមិនមានជាបញ្ហាអ្វីសំរាប់អ្នកដែលមានចិត្តស្មោះចង់បួសរៀនមួយជីវិតរំដោះផុតទុក្ខ។

ការទទួលទានអាហារបួសគឺដើម្បីអនុញ្ញាតឱ្យចិត្តរបស់ញាតិញោមនឹងមានភាពបរិសុទ្ធ, សុភាពរាបសារមានភាពងាយស្រួលក្នុងការទទួលបាននូវកំលាំងថាមពលដ៍ខ្ពង់ខ្ពស់ពីព្រះជាម្ចាស់និងដើម្បីបណ្ដុះឱ្យមានចិត្ដមេត្ដាករុណារបស់ពួកគេ មានសេចក្តីស្រឡាញ់ខ្ពស់ឡើងចំពោះជីវិតសត្វតូចៗមនុស្សនិងសត្វគួរតែរស់នៅក្នុងសុខសន្តិភាពមួយរួមគ្នាទាំងអស់ក្នុងសកលលោកនេះ។

ញាតិញោមដែលប្រាថ្នាដោយស្មោះដើម្បីស្វែងរកការរំដោះផុតទុក្ខនោះ,ញាតិញោមត្រូវតែមានភាពស្មោះត្រង់ជាមួយនឹងខ្លួនឯង, ប្រព្រឹត្តអំពើល្អនិងបួសមួយជីវិតនិងសិក្ខាបទទាំងប្រាំ។ដូចជាសាច់, ត្រី, បង្កង, ស៊ុតមិនត្រឹមតែធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយរបស់អ្នកយ៉ាងខ្លាំងនោះទេវាថែមទាំងប៉ះពាល់ដល់ការអភិវឌ្ឍនៃការបួសរៀននិងផ្លូវចិត្តនិងខាងវិញ្ញាណរបស់ញាតិញោម។