ទទួលអាហារបួស

ដំណើររឿងហូបម្ហូបបួសវាមិនមានអ្វីជា អាថ៌កំបាំង ឡើយ ពេលខ្លះគេយល់ថាការហូបម្ហូបបួសជាការលំបាក ក៍ប៉ុន្តែតាមពិតហូបម្ហូបបួសគឺជាការជួយថែរក្សាសុខភាពរាងកាយរបស់ពួកគេទៅវិញទេ។

ញាតិញោម មានដឹងថាអ្នកវិទ្យាសាស្ត្រល្បីល្បាយក្នុង ពិភពលោក អស់លោកសុទ្ធតែហូបម្ហូបបួសជាអចិន្ត្រៃយ៍។ ញាតិញោមបានទទួលស្គាល់សេចក្តីចាំបាច់ក្នុងការទទួលទានអាហាបួស តាំងពីទស្សនះសីលធម៌រហូតមកដល់ទស្សនះ សុខភាព របស់មនុស្សលោកពីរឿងម្ហូបបួសនេះ។ អាត្មាបានអានអត្ថបទសំណេរជាច្រើនស្តីពីការហូបម្ហូបបួសក្នុងយុគសម័យថ្មីនៅបរទេសជាច្រើន គេសរសេរបានល្អណាស់ គេបានបញ្ចាក់ពីរឿងហូបម្ហូបបួសកាន់តែកើតមានច្រើនឡើងៗ គ្រប់គ្នាសុទ្ធតែស្រស្រាក់ស្រស្រាំងក្នុងកាលហូបម្ហូបបួស។ ពួកគេទទួលស្គាល់ការហូបម្ហូបបួសពិតជាថែរក្សាសុខភាពបានផង និង រក្សាចិត្តមេត្តាបានផង គេនិងផ្តល់ឯកសារទាំងនោះបើមានអ្នកណាដែលចង់យល់ដឹងពីការហូបបួសនោះ។

ហូបម្ហូបបួសគឺជារឿងប្រពៃណាស់ បន្លែបង្កាឬក៍គ្រាប់ធញ្ញជាតិមានប្រូតេអីនច្រើនណាស់ យើងបានអានសំណេរអត្ថបទមួយរបស់អ្នកវិទ្យាសាស្ត្រ ដែលបានសិក្សាស្រាវជ្រាវការហូបម្ហូបបួសមកហើយ។ អ្នកដែលហូបម្ហូបបួសគឺមានជីវភាពសាមញ្ញណាស់ ហើយអ្នកវិទ្យាសាស្រ្តមួយចំនួនហូបម្ហូបបួសជាប្រចាំ។

យើងទាំងអស់គ្នាបានមើលឃើញថា ការចិញ្ចឹមគោ ជ្រូក មាន់ និងការផ្តល់ចំណីអោយសត្វចិញ្ចឹមគឺជាការខ្ជះខ្ជាយពេលវេលាពីព្រោះមនុស្សលោកអោយចំណីសត្វ ចំណីភាគច្រើនធ្វើពីរុក្ខជាតិរួចហើយគេក៍ហូបសាច់សត្វទាំងនោះ យើងឃើញថាវាខ្ជះខ្ជាយទេ? ហូបម្ហូបបួសយើងបង្វិលទុន សំរាប់ការចិញ្ចឹមសត្វនោះជាទុនសំរាប់ការដាំបន្លែ បង្កា ចិញ្ចឹម មនុស្សដោយផ្ទាល់តែម្តងទៅទើបវាមានគុណភាពច្រើនជាងសំរាប់មនុស្សលោកយើង។

ខ្ញុំព្រះករុណាអាត្មាភាពផ្ទាល់ យល់ឃើញថាការហូបម្ហូបបួសកឺជាមាគ៌ាមួយដែលល្អប្រសើបំផុត ដើម្បីជួយអោយយើងបានរួចចាកពីទំលាប់របស់ ដោយសារខួរក្បាល។ ទំលាប់ទាំងអស់នោះ បានចារជាប់ក្នុងសង្គមក្នុងការរស់នៅដែលពួកយើងទទួលឥទ្ធិពលតាំងពីនៅក្មេងរៀងរហូតមក។ ពេលយើងទើបកើតមក យើងមានចេះពីរឿងហូបសាច់នោះពីណា? ក៍ប៉ុន្តែ ដោយសារទំលាប់ដែលយើងចាប់យកក្នុងការរស់នៅលើលោកនេះ។ ដូចច្នេះ សាធុជនគ្រប់រូបគួរជ្រាបថា ប្រការដែលល្អបំផុតមានប្រយោជន៍បំផុតសំរាប់យើង នោះគឺជាការហូបម្ហូបបួសប្រចាំ។

ប្រជាជននៅអាស៊ីយើងភាគច្រើនមានគំនិតថា មានតែបុព្វជិតមានតែអ្នកលះបង់ សង្គមគ្រួសារចាកចេញពីផ្ទះសំបែងទៅស្វែងរកសច្ចះធម៌ឬជាពុទ្ធសាសនិកជនទើបជាអ្នកហូបម្ហូបបួស។ ក៍ប៉ុន្តែចំពោះប្រជាជនជាតិនៅអឺរ៉ុប នៅអាមេរិច រូបខ្ញុំព្រះករុណាអាត្មាភាពផ្ទាល់មកដល់សហរដ្ឋអាមេរិចយូរឆ្នាំហើយ បានសង្កេតឃើញថា ការហូបម្ហូបបួសនៅបរទេសសំបូរបែបណាស់ ដោយគេយល់ឃើញថា ការហូបម្ហូបបួសគឺជាការថែរក្សាសុខភាព ការហូបម្ហូបបួសធ្វើអោយពួកគាត់មានអារម្មណ៍ធូរស្រាល គ្មានមោះហ្មង កាត់បន្ថយបាននូវជម្ងឺដង្កាត់នាៗ។

តាមរយះ នៃការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រដែលមានឈ្មោះបោះសំលេង ប្រជាជនអាមេរិចក៍បានដឹងដែលថាការហូបម្ហូបបួសគឺជាការល្អប្រសើរ ដូចច្នេះមានអាហារដ្ឋានជាច្រើនដែលមានលក់ម្ហូបបួស មានឈ្មោះថា អាហាបំប៉ន នៅបរទេសម្ហូបទាំងនោះថ្លៃណាស់ ព្រោះវាមិនមានជាតិជាផលិតផលសាច់សុទ្ធនៅក្នុងនោះ មិនមានសាធាតុគីមីហើយជាអាហាជីវជាតិ។ ប្រការនេះមាននិយាយច្រើននៅទំព័រការសែតនៅបរទេសនិងគ្រប់កន្លែង ខ្ញុំព្រះករុណាអាត្មាភាពមានភាពជឿជាក់ថាអស់លោក លោកស្រីក្នុងចំណោមអ្នកស្តាប់នេះ ក៍ធ្លាប់អានពីរឿងនេះរួចហើយ។

(  សមាសធាតុគីមី ជាតិប្រូតេអ៊ីននៅក្នុងតៅហ៊ូចេញពីសណ្តែកសៀង ១៦% មីកាំងផលិតចេញពីម្សៅមី ៧០% ពោត ១៣ % អង្ក ៨ ក្បៀស៦% សណ្តែកប្រភេទផ្សេងៗទៀតពី ១០% ទៅ ៣៥% នៅក្នុងបន្លែផ្លែឈើមានវិតាមីនជាច្រើនមុស ផ្តល់ផលប្រយោជន៍ដល់សិរីរាង្គរបស់យើង ធានាសុខភាពបានផង បញ្ចៀសរោគជំងឺបានផង និងមានអាយុវែងជាង  ) ។

មនុស្សលោកយើងធ្លាប់ហូបសាច់ទៅហើយ ក៍ប៉ុន្តែវាគឺជាទំលាប់តាមខួរក្បាលយើងតែប៉ុណ្ណោះ។ គេគិតថាខ្លួនខ្ញុំនេះហូបសាច់មាន់ សាច់ទាតែពីរបីចំណិត វាមានទៅជាការទាស់ខុសអី ក៍ប៉ុន្តែញាតិញោមបានភ្លេចថា ការបរិភោគរបស់ញាតិញោមបានធ្វើអោយប៉ះពាល់ជិវិតអ្នកដ៍ទៃ។ ហេតុនេះហើយ បើយើងអាចធ្វើពលីកម្មរសជាតិរបស់យើងបាន ហើយសត្វទាំងនោះ វាបានសុខស្រួលធូរស្បើយហើយយើងក៍មានចិត្តជ្រះថ្លាស្រឡះជាងចំណែកសត្វទាំងនោះ ក៍មិនមានអារម្មណ៍ភ័យខ្លាចព្រោះអីពេលដែលពួកវាភ័យខ្លាច វាបញ្ចេញជាតិពុលជ្រាបចូលក្នុងសាច់របស់វា នៅពេលដែលយើងហូបសាច់នោះ សុខភាពយើងក៍មិនបានល្អ។

ដូចច្នេះដើម្បីអោយបានល្អ ទាំងផ្នែករាងកាយទាំងផ្នែកស្មារតីរបស់យើង គឺយើងគួរតែហូបម្ហូបបួស។ ជាងនេះទៅទៀត អាហារដែលយើងបរិភោគនោះចាំបាច់ត្រូវតែឆ្លើយតបទៅនឹង បទដ្ឋានដែលជួយយើងអោយប្រកបការងារបានសុខស្រួលជាងមុន ជិវជាតិផ្សេងៗដូចជាគ្រាប់ធញ្ញជាតិ ឬ ក៍បន្លែបង្កាដែលងាយស្រួលរំលាយ បន្ទាប់ពីបរិភោគចូលបានប្រហែលជាពីរ បីម៉ោងគឺវានិងរលាយអស់ ក្រពះយើង ក៍មិនបាច់ប្រឹងធ្វើការហួសហេតុពេក។ ចំណែកយើងបរិភោគសាច់វិញគឺវារលាយយឺតណាស់ ដោយសារវាត្រូវការពេលវេលាច្រើន ជាហេតុជះឥទ្ធិពលអាក្រក់មកលើសុខភាពយើង ដូចច្នេះប្រការនេះសមហេតុសមផលតាមវិទ្យាសាស្ត្រខ្លាំងណាស់។

ខ្ញុំព្រះករុណាធំដឹងក្តីនៅបរទេស ខ្ញុំព្រះករុណាអាត្មាភាពដឹងពីការហូបបួសដោយមិនចាំបាច់ទាល់ទាក់ និង ការបួសនោះទេ ឬទាល់តែយើងក្លាយជាបព្ធជិតទៅហើយ ទើបអាចឆាន់បួសបាននោះទេ មិនមែនអញ្ចឹងទេ។ កាលពីមុនខ្ញុំព្រះករុណាអាត្មាភាពរស់នៅជាមួយនិងគ្រួសារជនជាតិអាមេរិចកាំង មានម្នាក់ហូបបួស ម្នាក់ហូបសាច់ ជាលទ្ធផលគឺអ្នកបួសជាអ្នកឆាប់ឃ្លានជាង តែប៉ុន្មានម៉ោងសោះ គឺឃ្លានហើយ  ចំណែកហូបសាច់គឺជាអាហាររំលាយយឺត វាផ្ទុកជាប់នៅក្នុងពោះយើងយូរ ប្រការទាំងអស់នេះហើយដែលធ្វើអោយរាងកាយយើងមិនសូវសុខស្រួលនិងធូរស្រាល។ ដូចច្នេះ  បើយើងចង់ដឹងចង់យល់ពីរឿងម្ហូបបួសមានជីវជាតិបែបណា យើងអាចស្វែងយល់និងអានអត្ថបទការសែតល្បីនៅលើពិភពលោកដែលគេសរសេរពីរឿងហូបម្ហូបបួសនេះ។

សព្វថ្ងៃ រឿងហូបម្ហូបបួសនៅតំបន់អាស៊ីយើងនិយាយរួមគឺសំបូរបែបណាស់ ដោយឡែកដូចប្រទេសយើងទាល់តែទៅខេត្តណាដែលមានម្ហូបបួសដែល ហើយប្រទេសផ្សេងៗក៍ដូចច្នេះដែល ក៍មានហាងម្ហូបបួសគ្រប់ទីកន្លែង។ ចំណែកនៅសហរដ្ឋអាមេរិចវិញ ក្មេងៗមិនសូវញុំាសាច់ទេ វាញុំាតែភីសាឈីសឬចំណីដែលមានបន្លែច្រើនមុខ មិនមានសាច់នៅក្នុងនោះ តែពួកវាញុំាមិនមានសាច់ទាល់តែសោះ ហើយមើលទៅឆ្ងាញ់ណាស់។ ពេលខ្លះទៀត ពួកវាញុំាមីម្យ៉ាងដែលឆារនិងទឹកប៉េងបោះមានសាច់នៅក្នុងនោះ ហើយខ្លះក៍មិនមានសាច់ដែល ព្រោះអីក្រពះវានៅខ្ចី បើសិនជាហូបសាច់ ពួកវាមានអារម្មណ៍ពិបាកទ្រាំហើយមាន ពេលខ្លះពួកវាមិនចូលចិត្តញុំាសាច់តែម្តង។

ការដំបូងមនុស្សលោកយើងមានហូបសាច់នោះទេ ប៉ុន្តែបើយើងនិយាយពីរឿងនោះឡើងវិញគឺវែងឆ្ងាយណាស់ សាធុជនអាចតាមដានរឿងនោះនៅក្នុងសៀវភៅឬការសែតដែលគេចុះ។ ដូចច្នេះហើយយើងយល់ថាការដែលហូបម្ហូបបួស ធ្វើអោយសុខភាពយើងល្អជាងស្និទ្ធិស្នាលនិងមនុស្សគ្រប់រូបជាង និងសិ្នទ្ធិស្នាលសូម្បីចំពោះសត្វជាង ត្បិតអីយើងជាអ្នកហូបបួស។ ហេតុនេះហើយ យើងត្រូវសិក្សាស្វែងយល់អោយបានច្រើនជាង ចំណែកអ្នកដែលនឹកស្មានថា ហូបសាច់ធ្វើអោយមានជីវជាតិច្រើនជាង គួរគប្បីអានការសែតឬលទ្ធផលស្រាវជ្រាវពីហូបម្ហូបបួសរបស់អ្នកវិទ្យាសាស្ត្រ។ ពួកគាត់និយាយពីរឿនេះ ហើយបានធ្វើការបញ្ចាក់ច្បាស់លាស់ ពួកគាត់បានខិតខំក្នុងការទូន្មានមនុស្សលោកអោយចេះហូបបួសដើម្បី រួមចំណែកក្នុងការកាត់បន្ថយការកាប់សំលាប់សត្វឥតមានសេចក្តីមេត្តាប្រណី ឃោឃៅ បំផ្លិតបំផ្លាញក្រុមសីលធម៌មិនមានការកែប្រែ។ អ្នកស្រាវជ្រាវពីរឿងសុខភាពមនុស្សលោកឬគ្រូអាចារ្យនិងបុព្ធជិតក៍សុទ្ធតែបាននិយាយយ៉ាងច្បាស់លាស់ពីរឿងហូបម្ហូបបួស។ ហេតុដូចច្នេះ ខ្ញុំព្រះករុណាអាត្មាភាពមិនបាច់ថ្លាថ្លែងពីរឿនោះទេ។ យើងសំលឹងមើលពីអនាគតរបស់យើង ប្រសិនបើយើងប្តេជ្ញាចិត្តថាថ្ងៃណាមួយ មនុស្សលោកយើងចេះថែរក្សាការរស់នៅរបស់យើងដោយ មធ្យោបាយប្រើប្រាស់កំលាំងអនុភាពនៃចក្រវាឡ ពេលនោះ យើងត្រូវធ្វើយ៉ាងណា? គឺយើងត្រូវតែហូបចុកធ្វើយ៉ាងណាអោយខ្លួនប្រាណយើងបានសុខស្រួលជាងមុនមែនទេ? សាធុជនគ្រប់គ្នាយល់ពីអ្វីដែលអាត្មានិយាយចេះមកនេះទេ? (ចា! បាទ! យល់) ខ្ញុំព្រះករុណាចាំបានថា ខ្ញុំព្រះករុណាបានអាននូវអត្ថបទសំណេរមួយរបស់ អ្នកសិក្សាស្រាវជ្រាវស្តីពីសុខភាពមនុស្សដែលបានសរសេរឡើងនៅឆ្នាំ ១៩៣០។ ខ្ញុំព្រះករុណាអាត្មាភាពចាំមិនអស់ ក៍ប៉ុន្តែបើត្រួតពិនិត្យឡើងវិញ គឺដឹងភ្លាម ត្បិតអីគាត់គឺជាមនុស្សម្នាក់ដែលមានភាពល្បីល្បាញខ្លាំងណាស់ ហើយគាត់ក៍បាននិយាយពីរឿងហូបបួស។ គាត់និយាយថា ការហូបម្ហូបបួសជួយយើងអោយមានភាពស្រាលចិត្តហើយបានចៀងផុតពីជំងឺ ទន្ទឹមនិងនោះប្រាជ្ញាខួរក្បាលយើងភ្លឺស្វាងជាងមុន។ ចំណែកសត្វធាតុវិញ ពេលវាជួបយើង វាមិនសូវមានការភ័យខ្លាចឡើយ។ សត្វលោកផ្សេងទៀតពេលដែលបានជួបពួកយើង គេមានអារម្មណ៍ថាស្រលះមុខម៉ាត់។ សម្បីតែយើងឃើញសត្វល្អិតក៍យើងមានចិត្តអាណិតវាដែល។ សាធុជនយល់ហើយមែនទេ? ហូបបួសគឺវាអញ្ចឹង លើសពីនោះសង្កេតឃើញថាអ្នកដែលហូបបួសមានអាយុវែងជាងដែល។

ប៉ុន្មានថ្ងៃមុន ខ្ញុំព្រះករុណាអាត្មាភាពបានអានការសែតតាមរយះ អីមែល ឃើញមានព្រះសង្ឃដាឡៃឡាម៉ាមួយអង្គនៅប្រទេសទីប៉េប្រកាសថា លោកឆាន់បួសនៅពេលដែលមានព្រះជន្មច្រើនណាស់ទៅហើយ លោកមានពុទ្ធដីការថា លោកឆាន់បួសគឺដើម្បីរក្សាភាពស្មោះសរបរិសុទ្ធក្នុងសណ្តានចិត្តនិងធ្វើអោយមានចិត្តមេត្តាករុណាចំពោះសព្វសត្វ។ លោកបានថ្លែងថាបែបនេះសំដែងចេញពីសន្ទុះចិត្តវត្ថុបំណងរបស់លោក អោយមនុស្សនៅលើគ្រប់គ្នានៅលើពិភពលោកបានជ្រាបពីរឿងនេះ។ មានព្រះសង្ឃដាឡៃឡាម៉ាជាច្រើននីទីប៉េបានឃើញប្រយោជន៍នៃការឆាន់បួស ហើយដឹងថាការដែលឆាន់បួសដឹកនាំទៅរកភាពសុខសាន្ត ដូចគ្នាទៅនិងអ្វីដែលព្រះសង្ឃមហមហាសង្ឃរាជ ដាឡៃឡាម៉ា បានមានពុទ្ធដីការច្បាស់ហើយ។ ដូចច្នេះហើយយើងមើលឃើញថា គ្រូដែលកាន់ខាងមនោវិញ្ញាណល្បីឈ្មោះសុទ្ធតែងាកមករកការហូបម្ហូបបួស ឆាន់បួស ចុះទំរាំអីតែយើងទាំងអស់គ្នាសព្វថ្ងៃកំពុងរស់នៅ ក្នុងសម័យកាលនោះដែល បានដឹងយល់ពីផលប្រយោជន៍នៃ ការហូបបួសយ៉ាងណាហើយនោះមែនទេ?ក្រៅពីនេះមានវេជ្ជបណ្ឌិតជាច្រើន ដែលល្បីល្បាញពេញពិភពលោកក៍បានបញ្ចាក់ដែលថា ហូបបូសធ្វើអោយសុខភាពយើងល្អប្រសើរជាងមុន ហើយសតិអារម្មណ៍យើងក៍បានរីកចំរើនជាងមុន ប្រាជ្ញារបស់យើងក្នុងការដោះស្រាយបញ្ហាផ្សេងៗក៍បានឆាប់រហ័សជាងមុន ហេតុដូចច្នេះហើយយើងឃើញថា ការហូបបួសមានសារះសំខាន់ខ្លាំងណាស់ ដល់សុខភាពយើងក៍ដូចជាស្មារតីយើង។ ប្រការនេះឈរលើលក្ខណះវិទ្យាសាស្ត្រពិតមិនមានអ្វីដែលជាអាថ៌កំបាំងឡើយ។ បើនិយាយតាមគ្រូដែលកាន់ខាងមនោវិញ្ញាណ ការហូបម្ហូបបួសធ្វើឡើងដើម្បីសេចក្តីស្រលាញ់ និងចិត្តមេត្តាករុណាដល់សត្វលោកនៅលើពិភពផែនដីយើង។ ដើម្បីចលនាការពារបរិស្ថានយើងពង្រីកនូវសេចក្តីស្រលាញ់យើងត្រូវតែហាមឃាត់ការរារាំងបំផ្លិតបំផ្លាញ ឬ ការកាប់សំលាប់សត្វនិករទាំងអស់ដែលមានជិវិតស្រល់បំព្រងនៅលើផែនដីនេះ។

មានវេជ្ជបណ្ឌិតជាច្រើន ពេលបានឃើញអ្នកជំងឺកាត់បន្ថយការហូបសាច់ ងាកមករកចំណីអាហារស្រាលៗដូចជាបបរ ឬក៍គ្រាប់ធញ្ញាជាតិ

ជាដើមជំនួសវិញ ដើម្បីអោយកាយខ្លួនមានសុខភាពល្អឡើងវិញ ទោះបីជាយ៉ាងនោះហើយក្តី ពេលដែលពួកគាត់បានជាស្បើយពីជំងឺឡើងវិញ ពួកគាត់បានភ្លេចអស់ទៅវិញ ពួកគាត់ភ្លេចថា ចំណីអាហារទាំងអស់នោះធ្វើអោយពួកគាត់ធូរស្រាលហើយសុខភាពបយកគាត់ក៍បានឆាប់ជាសះស្បើយ។ នៅលើពិភពលោកយើងនេះនៅមានមនុស្សជាច្រើននៅមានផ្នត់គំនិតថា ហូបម្ហូបបួសមិនមានជីវជាតិបំបនដូចសាច់។ តាមការពិតគឺមិនដូចច្នេះទេ យើងហូបម្ហូបបួសក្នុងសម័យកាលនេះ ត្រូវបានវិទ្យាសាស្ត្រស្រាយបញ្ចាក់យ៉ាងច្បាស់លាស់ហើយ សូមសាធុជនគ្រប់រូបទានជ្រាប។

ហូបម្ហូបបួស ធ្វើអោយយើងមានអារម្មណ៍ធូរស្រាលគ្មានទុក្ខកង្វល់  ទោះបីជាមានរឿងល្អប៉ុនណាក៍ដោយ ក៍នៅតែមានអារម្មណ៍ធូរស្រាលមិនភ័យញាប់ញ័រ។ បើសិនជាអ្នកបានឃើញកន្លែងធ្វើឃាតហើយនោះ ខ្ញុំព្រះករុណាជឿជាក់ថា អ្នកនិងលែងហ៊ានហូបសាច់ទៀតហើយនិងវិលមកផ្ទះវិញហូបម្ហូបបួស។ យើងហូបសាច់ដោយសារយើងមិនបានឃើញពីភាពត្រដរខ្យល់រវបស់សត្វ។សាធុជនជ្រាបហើយមែនទេ? ដូចច្នេះការហូបបួស ឆាន់បួស និយាយដោយឡែកជាការល្អសំរាប់អ្នកបួស ឬ បព្ធជិត និយាយរួមគឺជាប្រការល្អបំផុតសំរាប់យើងទាំងអស់គ្នា។

អ្នកដែលបានហូបបួសបួសរៀន ព្រះធម៌បរិសុទ្ធ ពីព្រះសាស្តានាៗនៅលើលោកពីបុរាណកាលរៀងមក មិនមានអ្នកណាម្នាក់ហូបសាច់និងឆាន់សាច់ឡើយ។ គ្រូបាអាចារ្យទាំងអស់សុទ្ធទូន្មានសិស្សគណះរបស់ខ្លួន អោយហូបបួសជាមុនសិនទើបអនុញ្ញាតអោយបួសជាក្រោយ។ ខ្ញុំព្រះករុណាអាត្មាភាពក៍ដូចច្នេះដែល ប្រសិនបើអ្នកណាម្នាក់នរណាម្នាក់ដែលមានចិត្តចង់ បើកវិញ្ញាណ និងបួសរៀនតាមរយះព្រះធម៌ ពន្លឺរស្មីនិងសូរសព្ទ័សំលេងនេះត្រូវហូបបួសមួយជិវិត នោះជាប្រការដំបូងដើម្បីជួយអោយសាធុជនទាំងឡាយបានធ្វើដំណើរលើមាគ៌ា មនោវិញ្ញាណ បានជួបព្រះសាស្តាជួបព្រះធម៌បួសរៀនជ្រួបជ្រាបពីពុទ្ធិចរិត។ ក្រៅពីនោះត្រូវប្រតិបត្តិតាមបទដ្ឋាននាៗស្តីពីសីលថម៌ ត្រូវតែប្រកាន់ភ្ជាប់ពីក្រុមសីលធម៌ចរិយាមាយាទ ចាំបាច់ត្រូវតែភ្ជាប់ជាមួយនិងការហូបបួសទៀតផង ព្រោះអីហូបបួសធ្វើអោយចិត្តយើងធូរស្រាល ហូបសាច់វិញធ្វើអោយយើងធ្ងន់ទ្រយុកៗធ្វើម៉េចយើងអាចសិក្សាបួសបានទៅ? អ្នកណាម្នាក់ដែលចង់សិក្សាបួសរៀនព្រះធម៌បន្លឺរស្មីនិងសូរសព្ទ័សំលេង ចង់ធ្វើសមាធិជារៀងរាល់ថ្ងៃ និងចំរើនសតិបញ្ញារបស់ខ្លួន គប្បីត្រូវតែប្រកាន់ភ្ជាប់ក្រមសីលធម៌ចរិយាមាយាទបែបផែននៃសង្គម ចំរើនចិត្តមេត្តាករុណា និងមានចិត្តស្រលាញ់សូម្បីតែស្រមោចតូចមួយ ជន្លេន ចង្រឹតដែលមានមាឌតូច កុំថាឡើយដល់សត្វមាឌធំដូចជាគោ ក្របី ជ្រូក មាន់ ទាឬសត្វដែលមានមាឌធំជាងនិង។ អ្នកណាដែលមានចិត្តចង់បួសរៀនព្រះធម៌នេះ ត្រូវតែហូបបួសជាដាច់ខាតខានមិនបាន។ ខ្ញុំព្រះករុណាមិនបង្ខិតបង្ខំអោយសាធុជននោះទេ ក៍ប៉ុន្តែបើញាតិញោមចង់បួសរៀនគប្បីគួរតែទទួលបទដ្ឋានសីលធម៌បន្តិចបន្តួច គួរតែមានសេចក្តីស្រលាញ់បន្តិចបន្តួច មិនថាអញ្ចឹងមែនទេ? សាធុជនចង់បួសរៀនតែបែរសំលាប់គោ ជ្រូក មាន់ ឬក៍ប៉ះកន្លែងណាសំលាប់កន្លែងនិង ញាតិញោមពិចាណាមើលថាតើវាដូចជាអមនុស្សធម៌ពេកទេ? ទោះបីជាយើងសំលាប់ដោយផ្ទាល់ ឬដោយប្រយោលនៅតែប្រកបដោយ ភាពអមនុស្សធម៌ នៅក្នុងនោះ។ ដូចច្នេះ ខ្ញុំព្រះករុណា តែងតែទូន្មានអ្នកណាម្នាក់ដែលមករកខ្ញុំព្រះករុណាដោយទឹកចិត្តបរិសុទ្ធប្រាថ្នាចង់បួសរៀនព្រះធម៌ពន្លឺរស្មី និងសូរសព្ទ័សំលេងនេះដើម្បីរកផ្លូវរំដោះផុតទុក្ខដើម្បីបានយល់ដឹងពីបញ្ញាណនៅខាងក្នុង គឺតំរូវត្រូវតែហូបបួស។ ខ្ញុំព្រះករុណាមិនមានអូសទាញអោយសាធុជនចូលជានិកាយសាសនាណាមួយឡើយ ហើយក៍មិនមែនបង្កើតជាក្រុមសំរាប់ខ្លួនដែល នោះក៍មិនមែន។ ចំនែកអ្នកចង់បើកវិញ្ញាណហូបបួសជារៀងរហូស សូមបីតែស៊ុតតែប៉ុនតិចក៍មិនបានដែល ឬក៍អាហាដែលមានជាតិសាច់បន្តិចក៍មិនបានដែល ខ្ញុំព្រះករុណាមានវិន័យតឹងរឹងបន្តិចចំពោះរឿងនិង។ បើសិនជាយើងរៀបចំខ្លួនដើម្បីទទួលធម៌ហើយ ការហូបសាច់នោះគឺមិនល្អដល់យើង ធ្វើម្តេចយើងបួសរៀនទៅកើត។ វាទាក់ទងទៅនិងមនោវិញ្ញាណនៅខាងក្នុងរបស់យើង។

ពេលបួសរៀនយើងត្រូវមានចិត្តស្រលាញ់មេត្តា ហូបបួសនាំមកនូវភាពសុខសាន្តត្រាណមកដល់យើង បន្លែបង្កាឬក៍អាហាដែលកែច្នៃពីរុក្ខជាតិ គឺការពារសុខភាពយើង ទើបធ្វើអោយយើងបួសរៀនងាយស្រួលជាងមុនរីកចំរើនឆាប់រហ័សជាងមុន យើងមានអារម្មណ៍ថាស្រល់ថ្លា បញ្ញាណវិវឌ្ឍន៍ទៅមុខពង្រីកមនោវិញ្ញាណយើងកាន់តែជ្រាលជ្រៅជាងមុន ពេលនោះរូបរាងកាយយើងនិងរួបរួមទៅក្នុងសមាធិ កំចាត់ចោលស្រមោលអន្ធការ នាំយើងអោយទៅសហការជាមួយនិងកំលាំងចក្រវាឡជាមួយ និង សេចក្តីស្រលាញ់របស់ព្រះអាទិទេព និង បញ្ញាណធ្វើអោយយើងឆាប់រីកចំរើនយ៉ាងរហ័សដោយសារតែយើងទទួលបានសេចក្តីស្រលាញ់គ្រប់យ៉ាង។ សូម្បីតែស្រមោចតូចមួយនិងជន្លេនក៍មិនត្រូវសំលាប់ដែល។ អស់សាធុជនត្រូវជ្រាបពីរឿងនេះណា។

ពាក្យទូន្មានប្រដៅរបស់ព្រះគ្រូបានពន្លឺឡើង គឺដាស់ត្រើនកើនរំលឹកញាតិញោមអោយហូបបួស ជួយអោយញាតិញោមបានឃើញពីព្រធម្មាចារ្យ នៅខាងក្នុងខ្លួនយើង ហើយក្លាយខ្លួនទៅជាព្រះធម្មាចារ្យដោយវិលត្រលប់ទៅរក ផ្លូវវិញ្ញាណ នៅខាងក្នុងជាមួយនិងការពបំភ្លឺជិវិតនៅខាងក្នុងជារៀងរហូត។ ការងារទាំងឡាយដែលលោកអ្នកបានប្រកប ទោះបីជាក្នុងរូបភាពបែបណាក៍ដោយក៍ហាមមិនអោយសំលាប់សត្វ សូម្បីតែស្រមោចតូចមួយក៍មិនអោយសំលាប់ សូមសាធុជនជ្រាបពីរឿងនេះ។

យើងហូបសាច់ដោយសារតែទំលាប់ នៃខួរក្បាលប៉ុណ្ណោះ ភាគច្រើនគឺតាំងពីតូចដល់ធំ ឪពុកម្តាយនិងជាអ្នកបង្ហាត់បង្ហាញតែគាត់មិនដែលដឹងទាក់ទងពីការបួសរៀនពីរឿងសាសនាឡើយ។ ដូចច្នេះហើយគាត់អោយយើងញុំាអ្វី យើងញុំាអានោះ ដោយគគិយល់ឃើញគឺមិនច្បាស់លាស់ ឪពុកម្តាយយើងឬបុព្ធការីជន  ពួកគាត់យល់ថាការហូបសាច់គឺជាប្រការល្អ ប៉ុន្តែគឺមិនដូចច្នេះនោះទេ។ ភាគច្រើនសព្វថ្ងៃមានមន្ទីរពេទ្យច្រើនណាស់ ហើយធំៗទៀតផងជាពិសេសគឺនៅសហរដ្ឋអាមេរិច។ ចំនែកនៅប្រទេសអូវឡាក របស់យើង ឬក៍ប្រទេសនាៗនៅជុំវិញអាស៊ីមិនមានមន្ទីរពេទ្យច្រើនទេ  ដោយសារប្រទេសជាតិយើងក្រីក្រមិនមានលុយទិញសាច់ហូប ដូចច្នេះហើយបានជាប្រទេសយើងមិនសូវមានជំងឺ។ ចំណែកប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិចមានមន្ទីរពេទ្យច្រើនណាស់ ទៅណាក៍មានមន្ទីរពេទ្យដែល ទីណាក៍មានគ្លីនីករបស់វេជ្ជបណ្ឌិតដែល ហើយអ្នកជំងីសុទ្ធតែមានជំងឺមហារីកជាដើម ច្រើនជាងប្រទេសដែលនៅជុំវិញអាស៊ីរបស់យើង។ ដូចច្នេះហើយយើងមើលឃើញថាហូបបួសមានប្រយោជន៍អញ្ចឹង។

យើងបានមើលកាសែតច្រើនហើយនិយាយពីការហូបបួសនិយាយច្រើនដងណាស់ទៅហើយ ញាតិញោមទាំងអស់គ្នាបានយល់អ្វីដែលអាត្មានិយាយនោះទេ? យើងបានឃើញហើយថាអ្នកបួសពិតប្រាកដគ្រប់រូប  គ្រូបាអាចារ្យសុទ្ធហូបបួស ឆាន់បួស ត្បិតអីញាតិញោមទាំងអស់គ្នាបានសាងផ្នួស លោកមានសេចក្តី អាណិតស្រលាញ់ លោកមិនអាចនៅស្ងៀមបានទេ ពេលនឹកឃើញដល់ការសំលាប់សត្វ ពេលដែលសត្វទាំងនោះភិតភ័យរើរបំរាស់មុនពេលត្រូវគេសំលាប់ ញាតិញោមអាចហូបវាចូលបានទេ នៅពេលឃើញផ្ទាល់និងភ្នែកទិដ្ឋភាពបែបនេះ ធ្វើដូចម្តេចញាតិញោមអាចហូបសាច់ទាំងនោះបាន ពេលឃើញហើយក៍មិនហ៊ានហូបនោះទេ ទើបរកវិធិហូបបួសជំនួសវិញ។

ដូចច្នេះហើយ មនុស្សយើងត្រូវតែចេះពិចាណាមើលនិងដឹងអោយច្បាស់ប្រការទាំងនោះ។ ញាតិញោមបានជ្រាប់ហើយមែនទេ? ព្រះសាស្តាទាំងអស់ ក្នុងសម័យអតីកាលនិងបច្ចុប្បន្នសុទ្ធតែបញ្ចាក់ពីរឿងហូបបួសថា ការហូបបួសពិតជាប៉ះពាល់ខ្លាំងលើផ្លូវវិញ្ញាណ។  ហេតុដូចច្នេះហើយ គ្រូចាអាចារ្យតឹងរឹងនិងសិស្សគណះស្តីពីបញ្ហានេះណាស់ ហាមសិស្សគណះមិនអោយហូបសាច់និងផឹកស្រា។

រាប់ពាន់ឆ្នាំមកហើយរឿង ហូបបួស បានផ្សព្ធផ្សាយដល់ទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប។ ពុទ្ធសាសនិជនឬគ្រីស្តិសាសនិកជននិងសាសនាផ្សេងៗទៀតក៍ដូចជាព្រះធម៌ពន្លឺរស្មីនិងសូរសព្ទ័សំលេង ព្រមទាំងពិភពលោករបស់យើងសុទ្ធតែនិយាយដល់រឿងហូបម្ហូបបួស។

បុព្វជិត បួសមួយជិវិតដែលមានឈ្មោះល្បីល្បាញទាំងអស់គ្នា សុទ្ធតែរំលឹកពីការហូបបួស ឆាន់បួស អ្នកបួសបំពេញលក្ខណះបែបទុក្ករចរិតយ៉ាងណា ក៍ត្រូវតែរក្សាការហូបបួសអោយបានជាដាច់ខាត។ ក្នុងសម័យកាលនេះមានមនុស្សជាច្រើនបានលើកតំកើនរឿងហូបបួស មានមនុស្សជាច្រើនបានយល់ដឹងពីការហូបបួស វាជារឿងល្អប្រពៃណាស់ ហើយវាបានក្លាយទៅជាយុទ្ធនាការសំរាប់សម័យការអារ្យធម៌។ ម៉្យាងវិញទៀតមានហាងម្ហូបបួសគ្រប់ទិសទី ក៍ដូចជាកាសែត ទស្សវដ្តីដែលកាន់ជើងចំពោះជិវិតដែលរស់នៅលើភពផែនដីរបស់យើងនេះក៍មានច្រើនដែរ។

ហេតុដូចច្នេះហើយ ដូចជាខ្ញុំព្រះករុណាអាត្មាភាពមិនចាំបាច់រៀបរាប់ច្រើននោះទេ ញាតិញោមជ្រាបរឿងនេះហើយមែនទេ ក៍ដូចជាលក្ខខណ្ឌ ដើម្បីអោយបានក្លាយទៅជាអ្នកបួសគ្រប់ជាន់គ្រប់ជាតិណ សុទ្ធតែបាននិយាយដូចគ្នា សូមជ្រាបណា!។

ជួនកាល ខ្លួនយើងដែលប្រកបរបបសំលាប់សត្វផ្ទាល់ក៍មានអារម្មណ៍ថានឿហត់ដែល។ ក្នុងការរស់នៅពោលពេញដោយការប្រជែងគ្នា ប្រាថ្នាចង់បាននេះ ប្រាថ្នាចង់បាននោះ ព្រលឹមបើកភ្នែកឡើងការណាសំលាប់សត្វដើម្បីបំប៉នអោយជីវភាពរបស់ខ្លួនយើង ដោយអចេតនា បំភ្លេចរឿងសីលធម៌នៅក្នុងខ្លួន មនុស្សធម៌ក្នុងខ្លួននិងសេចក្តីស្រលាញ់ដើម្បីតែមុខរបរចិញ្ចឹមជិវិតប្រចាំថ្ងៃ។ ទស្សនះរបស់ពួកគាត់យល់ឃើញថាការហូបសាច់វាល្អជាងហូបបួស ក៍ប៉ុន្តែពេលវេលាចេះតែកន្លងមានពេលណាមួយនោះ ពួកគាត់ក៍ស្រាប់តែដឹងខ្លួននិងទទួលស្គាល់ថានេះជាទស្សនះខុសឆ្គង វាមិនប្រកដប្រជាមួយរយភាគរយឡើយ បែរជានាំលទ្ធផលខ្លោចផ្សារទៅអោយមកអ្នកហូបសាច់វិញ។ ទាក់ទងដោយផ្ទាល់ទៅនិងការហូបសាច់នោះ បណ្តាលអោយគាត់មានជំងឺឈឺ ទោះបីជា ដោយផ្ទាក់និងដោយប្រយោលវាសុទ្ធតែជាជំងឺឈឺទាំងអស់។ សត្វទាំងអស់មានដឹងអី យើងត្រូវតែស្រលាញ់ពួកវាអោយបានច្រើនជាងនេះ ស្រលាញ់ពួកវាដោយទឹកចិត្តស្មោះសររបស់យើង ដោយការបួសរៀនរបស់យើងជាកាយវិការពិតជាក់ស្តែង។ បន្លែបង្កា ផ្លែឈើ ឬគ្រាប់ធញ្ញាជាតិច្រើន។ ដូចច្នេះហើយ ព្រះអាទិទេពប្រទាននូវសេចក្តីស្រលាញ់ សេចក្តីមេត្តាដល់សព្វសត្វយ៉ាងនេះយើងត្រូវរក្សា។

កាលពីអាត្មាភាពនៅតូចបានមើលគម្ពីរយល់ឃើញថាសត្វលោករស់នៅជាមួយគ្នាគឺគ្មានសៅហ្មង  នៅក្នុងគម្ពីរសាសនាគ្រឹស្តិក៍និយាយដូចគ្នាដែល។ មនុស្សមួយចំនួនបានភ្លេចរឿងនេះ រួចហើយពួកគេបានសំលាប់សត្វ។ នៅពេលដែលពួកយើងហូបចុកតាមរបបមួយដែលមានសារជាតិគ្រប់គ្រាន់ យើងមានអារម្មណ៍ថា មិនរសេសរសោះ ពេលយើងឈឺក៍មិនមានអារម្មណ៍ថាធ្ងន់ខ្លួន ល្ហិតល្ហៃ។ យើងត្រូវបញ្ចៀស ពីចំណីអាហាដែលផ្តល់ផលប៉ះពាល់អាក្រក់ដែលមានជាតិពុលពីសត្វធ្វើអោយខួរក្បាលយើងងងឹតងងល់ យើងត្រូវតែពិនិត្យមើលម្ហូបចំណី ដែលយើងបរិភោគដើម្បីធ្វើកុំអោយខ្លួនយើងមិនសុខស្រួល។

ដើម្បីអភិរក្សពីសេចក្តីស្រលាញ់និងចិត្តមេត្តាករុណា ពាក្យប្រៀនប្រដៅក្នុងសាសនាព្រះពុទ្ធក៍ដូចជាសាសនាយេស៊ូបាននិយាយថា មិនអោយសំលាប់សត្វនិងសំលាប់ដោយប្រយោល (ទិញមកផ្ទះហូប)។ ហើយនៅពេលដែលយើងបួសរៀនយើងមិនទទួលរងសំពាធជាការងាយស្រួលអោយយើងបានសំរេចនូវ មនោវិញ្ញាណ ដែលមានកំរិតថ្នាក់ជាន់ខ្ពស់ជាង ដោយសារតែមិនជាប់ជំពាក់ស្អិតទៅនិងសំភារះឬក៍ចំណីអាហារទាំងនោះ។

រឿងហូបម្ហូបបួសវាអញ្ចឹង យើងត្រូវតែខិតខំរក្សាខ្លួនយើង ទៅដល់ណា យើងត្រូវតែដាស់តឿនគេអោយហូបបួសដល់ហ្នឹងដើម្បីបានរកឃើញមកវិញ នូវភាពធូរស្រាលនិងកំលាំងចិត្ត មានបីតិសោមនស្សក្នុងខ្លួនយើង ទើបយើងទទួលបានលទ្ធផលយល់ដឹងជ្រួតជ្រាបបានច្រើន។ ព្រះសាស្តា ព្រះពុទ្ធបរមគ្រូ ពពួកទេពនិករចុះមកភពផែនដីយើងនេះ ទោះបីជាមានរូបកាយជាមនុស្សលោក ក៍ប៉ុន្តែនៅខាងក្នុងផ្ទុកពេញទៅដោយ អនុភាពមហាសាល របស់ចក្រវាឡរបស់ព្រះអាទិទេពដ៍ឧត្តម ទ្រង់ត្រួសត្រាណផ្លូវមួយដើម្បីអោយយើងសិក្សាយល់ដឹងពីរឿងបួសរៀន រកឃើញផ្លូវរួចរំដោះទុក្ខ និងរកឃើញនូវ សច្ចះ សុចរិត គុណសម្បទានរបស់យើងដើម្បីជួយសត្វលោកអោយរួចផុតពីវាលរដ្តសង្សាការវិលកើតវិលស្លាប់លើលោកនេះ។ ស្វែងរកនិងដឹកនាំមនុស្សអោយទៅស្វែងរក ព្រះធម្មាចារ្យ ឬក៍ទៅរកអោយឃើញនូវ ជវនដ្ឋានខាងក្នុងត្រលប់មករកពុទ្ធិចរិត វិញ្ញាណស័ក្តិសិទិ្ធនៅខាងក្នុងខ្លួនយើង រកឃើញនូវដួងប្រលឹងយើងឡើងវិញ រកអោយឃើញវិញនូវព្រះបិតានាឋានទេវលោក។ សូមសាធុជនទានជ្រាបណា! ។ ដូចច្នេះមិនមែនទាល់តែកោរសក់ ចូលវត្តបួសទើបអាចហូបបួសបានទេ  នោះគឺមិនមែនអញ្ចឹងទេ អ្នកណាៗក៍អាចហូបបួសបាបដែល អ្នកណាក៍មានសិទិ្ធអភិវឌ្ឍន៍សេចក្តីស្រលាញ់ដ៍ឧត្តមរបស់យើងបាន។ ពេលខ្លះយើងបួសសួងសុំទេវតាអោយលើកលែងទោសអោយមនុស្សលោក តែផ្ទុយទៅវិញយើងបានធ្វើខុសវិន័យសំលាប់សត្វឥតសំចៃដែ។ សត្វលោកគឺជាអ្វី? ជាសត្វ ជាមនុស្សគ្រប់រូប មែនឬមិនមែន? សត្វក៍វាមានប្រលឹងវិញ្ញាណ យើងឆក់យកអាយុជិវិតទាំងនោះដើម្បីបំរើផលប្រយោជន៍នៃរសជាតិម៉ាត់របស់យើង តើវាចំរាស់ទៅអ្វីដែលយើងបានបួងសួងនោះទេ? ដូចច្នេះ យើងលះបង់ទៅកុំល្មើសតទៅទៀត។ ដូចច្នេះ ខ្ញុំព្រះករុណាអាត្មាភាពតែងតែដាស់តឿនញាតិញោមគ្រប់រូបអោយចេះហូបបួស ដើម្បីអភិរក្សធន់ធានរបស់ចក្រវាឡ វាជាសោភណ៌ភាពរបស់ចក្រវាឡដែលព្រះអាទិទេពប្រទានមកអោយយើង ឬក៍ជាសត្វជាទីស្រលាញ់នៅលើចក្រវាឡនេះ។

នេះជាចំលើយរបស់មនុស្សលោកដែលគិតថា  មនុស្សយើងហូបផ្លែឈើនិងហូបបួសគឺសុទ្ធតែជាអ្នកបួស ហើយគេយល់ថាគេមិនបាច់ហូបបួស គេហូបបួសដើម្បីអ្វី? ក៍ប៉ុន្តែគឺមិនមែនដូចច្នេះនោះទេ យើងទាំងអស់គ្នាយល់ថា ពួកយើងគឺជាមនុស្សមានសេចក្តីថ្លៃថ្នូរតែពួកយើងបានបំភ្លេចចោល យើងបន្ទៀបខ្លួនយើងតែប៉ុណ្ណោះ ដូចច្នេះការហូបបួស និង ហូបសាច់គឺជាទស្សនះនៃការយល់ឃើញរបស់គេតែប៉ុណ្ណោះ យើងគ្រាន់តែផ្លាស់ទស្សនះបែបនោះ។ ឆ្លងកាត់ជាច្រើនសត្សវត្សមកទាល់បច្ចុប្បន្ន មានមនុស្សជាច្រើនធ្វើការសិក្សាស្រាវជ្រាវអំពីការហូបចុក និង រាងកាយគេនិយាយប្រកបដោយលក្ខណះវិទ្យាសាស្ត្រខ្លាំងណាស់ពីបញ្ហានេះ។

រឿងដាស់តឿនយើង អោយហូបបួសតៗគ្នាពីជំនាន់មួយទៅជំនាន់មួយទៀតមានរួចមកហើយ ទោះបីជាយើងប្រើភាសាខុសគ្នាយ៉ាងណាក៍ដោយ ក៍ការដាស់តឿននេះបានតៗគ្នាមកហើយ។ មនុស្សលោកគ្រប់រូបគួរតែហូបបួសដើម្បីយល់ដឹង និង ស្រលាញ់សត្វជាច្រើនជាងព្រោះអីវាទន់ខ្សោយខ្លាំងណាស់។ ដូចច្នេះចង់បួសរៀនត្រូវតែហូបបួស បើដូចច្នេះខាងមនោវិញ្ញាណគឺនៅមិនសុខទេ សូម្បីតែចិត្តរបស់យើងក៍មិនទទួលស្គាល់ដែល។ ចិត្តរបស់យើងក៍មិនអាចស្ងប់បានដែល សូមសាធុជនបានពិចាណាឡើយវិញ ពាក្យប្រៀនប្រដៅរបស់ព្រះមហាធម្មាចារ្យនាៗ ព្រះយេស៊ូ ព្រះពុទ្ធជាម្ចាស់ ព្រះពោធិសត្វ

បើយើងបានសិក្សាស្រាវជ្រាវកាន់តែច្រើនយើងកាន់តែដឹង វាកាន់តែល្អសំរាប់យើង។ សូមទានជ្រាបពីរឿងនេះ។ ខំថែរក្សាការយល់ដឹងរបស់យើងចំពោះបញ្ហានេះ។ អ្នកដែលចង់បើកវិញ្ញាណចំលងធម៌ដើម្បីបួសរៀនព្រះធម៌ពន្លឺរស្មី និង សូរសព្ទ័សំលេងយើងត្រូវតែយល់ដឹងពីរឿងនេះ។ ធម៌វិន័យដែលខ្ញុំព្រះករុណាអាត្មាភាពបានលើកឡើងច្បាស់លាស់រួចហើយ មិនបង្ខិតបង្ខំអ្នកណាទាំងអស់ហើយក៍មិនមែនជាសាសនាអ្វី ខ្ញុំព្រះករុណាគ្រាន់តែពាំនាំនូវសេចក្តីស្រលាញ់ និងសច្ចះធម៌អោយមនុស្សគ្រប់គ្នាតែប៉ុណ្ណោះ សូមសាធុជនទាំងឡាយទានជ្រាប។